គិត​ឲ្យ​ច្បាស់ មុន​ដាក់ចិត្ត​ចាប់​​ជំនាញ IT

  • 2017-10-05 03:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IT (Information Technology) ឬ ព័ត៌មាន​វិទ្យា​ជា​វិស័យ​បច្ចេកវិទ្យា​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់ ​សិស្ស​និស្សិត​នា​ពេល​បច្ចុប្បន្ន​សម្រាប់​​ទីផ្សារ​ការងារ​ក៏​កំពុង​តែ​ត្រូវ​ការ​ជំនាញ​ព័ត៌មាន​វិទ្យា​ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ទៅលើ​អាជីវកម្ម​និង​តាម​ស្ថាប័ន​ អង្គការ​វិស័យ​ធនាគារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​និង​​ក្រុមហ៊ុន​ឯកជន​នានា​ជា​ច្រើន​ទៀត​។​វា​អាច​សម្រួល​ដល់​ការងារ​​ទាំង​នេះ​ជា​ច្រើន​ដូច​ជា​ទំនាក់ទំនង​ជាមួយ​​ដៃគូ ការ​គ្រប់​គ្រង់​ប្រព័ន្ធ​ទិន្នន័យ​ប្រព័ន្ធ​សុវត្ថិភាព គ្រប់​គ្រង​បុគ្គលិក​ការ​ងារ​រដ្ឋ​បាល​​​ និង​ការិយាល័យ ជាដើម​​។

តែ​មុន​និង​​សិក្សា​ផ្នែក​នេះ​បាន​​អ្នក​គួរ​មាន​មូលដ្ឋាន​គ្រឹះ​មួយ​ចំនួន​ដើម្បី​សិក្សា​ទទួល​បាន​លទ្ធផល​ល្អ​តាម​អ្នក​ដែល​មាន​បទពិសោធន៍​និង​អ្នក​ជំនាញ​នេះ​បាន​ផ្ដល់​ជា​មតិ​ថា ដើម្បី​សិក្សា​ជំនាញ IT នេះ​បាន​ជោគជ័យ​យើង​ត្រូវ​ ៖

-​ មាន​ចំណង​ចំណូល​ចិត្ត ការ​ពេញ​ចិត្ត​ស្រលាញ់​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​យើង​ខិតខំ​ប្រឹង​រៀន​ព្រោះ​ជា​មុខ​វិទ្យា​ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​ច្រើន​និង​នៅ​ក្បែរ​កុំព្យូទ័រ​ជានិច្ច​មិន​សូវ​មាន​ពេល​ទំនេរ។​

  • អាន និង​ស្រាវជ្រាវ ចំណុច​នេះ​ពិត​ជា​សំ​ខាន់​ណាស់​សំ​រាប់​យើង​ ក្នុង​ការ​បង្កើន​ចំណេះដឹង​អោយ​ទាន់​បច្ចេកវិទ្យា​ដែល​កំពុង​តែ​រីក​ចំរើន ដូចជា​ការ​ស្រាវ​ជ្រាវ​តាម​រយៈ ប្រព័ន្ធ​អ៊ីនធឺណិត​គេហទំព័រ​សៀវភៅ​ឬ​ឯកសារ​ណែនាំ​អេឡិចត្រូនិក​ឬ​មើល​វីដេអូ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ដើម ។

  • ទំនាក់ទំនង​ចែករំលែក​ មិន​ត្រូវ​លាក់​ចំណេះដឹង​ឬ​អួតអាង​ហើយ​មិនព្រម​បង្ហាញ​ពី​ខ្លាំង​និង​​ចំណុចខ្សោយ​របស់​ខ្លួន​ទេ​ហើយ​ត្រូវ​ទទួល​យក​មតិ​រិះគន់​ពី​មិត្តភ័ក្ដិ​ដើម្បី​ធ្វើការ​កែ​តម្រូវ​ការ​ធ្វើ​បែបនេះ អាច​​ឲ្យ​យើង​​ទទួល​បាន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​បាន។​យើង​អាច​ធ្វើការ​ផ្លាស់​ប្ដូរ​និង​ចែករំលែក​ចំណេះដឹង​តាមរយៈ ការសិក្សា​ជា​ក្រុម ចូលរួម​សិក្ខាសាលា​ជាពិសេស​សាកសួរ​បទពិសោធន៍​ពី​អ្នក​ជំនាញ ។

  • អនុវត្តន៍​ឲ្យបាន​ច្រើន ការ​អនុវត្តន៍​ដោយ​ធ្វើ​លំហាត់​ឲ្យ​បាន​ច្រើន​ព្យាយាម​រក​ដំណោះស្រាយ​ស្រាវជ្រាវ​ធ្វើការ​ស្វែង​យល់​ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ឬ​ការងារ​ស្ម័គ្រ​ចិត្ត​ដែល​ទាក់ទង​នឹង​ជំនាញ​នេះ​។

  • រៀន​​ក្រៅ​បន្ថែម​ឲ្យ​បាន​ច្រើន​ ក្រៅ​ពី​សិក្សា​នៅ​សាលា​យើង​គួរ​មាន​ពេលវេលា​ខ្លះ​ដើម្បី​ចូល​រៀន​វគ្គ​ជំនាញ​ខ្លីៗ​ដែល​មាន​បង្រៀន​នៅ​តាម​វិទ្យាស្ថាន​ឬ​អង្គការ​នានា​ព្រោះ​ជា​គន្លឹះ​សម្រាប់​បង្កើន​ចំណេះ​ដឹង​ឲ្យ​បាន​ច្រើន​ម្យ៉ាង​ទៀត​ជា​ឱកាស​សម្រាប់​ឲ្យ​យើង​មាន​ការ​អនុវត្តន៍​ច្រើន​។

  • ជ្រើសរើស​សាលារៀន ការ​ជ្រើសរើស​សាលា​ដែល​មាន​បង្រៀន​ជំនាញ​នេះ​ច្បាស់លាស់​គួប​ផ្សំ​និង​គ្រូ​មាន​​បទពិសោធន៍​អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ចំណេះ​ដឹង​ល្អ​ថ្មី​មាន​គុណភាព​និង​មាន​ការ​ទទួល​ស្គាល់​ច្រើន​។ ចុចអានបន្ត៖

-៣ ជំនាញ​នៅ​មហាវិទ្យាល័យ អាច​អស់​និស្សិត​រៀន​នៅ ២០ ឆ្នាំ​ក្រោយ

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម