ការធ្វើដំណើរឆ្លងកាត់ស្ពានលីយ៉ុងផាត់ព្រែកព្នៅនឹងលែងតម្រូវឲ្យបង់ប្រាក់នៅប៉ុន្មានថ្ងៃខាងមុខ
- 2017-10-05 04:25:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការធ្វើដំណើរឆ្លងកាត់ស្ពានលីយ៉ុងផាត់ព្រែកព្នៅនឹងលែងតម្រូវឲ្យបង់ប្រាក់នៅប៉ុន្មានថ្ងៃខាងមុខ
ចន្លោះមិនឃើញ
សម្តេចហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកនេះថាចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧ តទៅប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានលីយ៉ុងផាត់ព្រែកព្នៅនឹងលែងតម្រូវឲ្យបង់ប្រាក់ទៀតហើយ ដោយថារដ្ឋាភិបាលនឹងទិញយកស្ពាននេះ មកគ្រប់គ្រងវិញ។
សម្តេចបញ្ជាក់ថាក្នុងរយៈពេលនេះក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យ និងពិភាក្សាជាមួយភាគីក្រុមហ៊ុនទៅលើបញ្ហាដែលថានៅសេសសល់មួយចំនួន។
សម្តេចសរសេរថាៈ «ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ...សង្ឃឹមថាប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»៕