មក​ទល់​ពេល​នេះ​មាន​ iPhone 8 ចំនួន​ ៥ គ្រឿង​ហើយដែល​​ហើប​អេក្រង់

  • 2017-10-05 04:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​មាន​​សរុប​ ៥ ករណី​ហើយ​ចំពោះ​​ iPhone 8 ហើប​អេក្រង់​​ដែល​គេ​​សន្និដ្ឋាន​ថា​​បញ្ហា​មក​ពី​ថ្ម។

រូបភាពករណីនៅប្រទេសកាណាដា

​​​អ្នក​ដែល​ជួប​បញ្ហា​នេះ​នា​ពេល​ថ្មីៗ​នេះ​មាន​ Anthony Wu ជា​ប្រិយមិត្ត​​របស់​វិបសាយ​ព័ត៌មាន​ Mac Rumors ដែល​​រស់​នៅ​ប្រទេស​កាណាដា។ Anthony ឲ្យ​ដឹង​ថា​ បាន​ទិញ​ iPhone 8 Plus កាល​ពី​ថ្ងៃ​អាទិត្យ​​ ប៉ុន្តែ​ត្រូវ​បង្ខំ​ចិត្ត​បញ្ជូន​ទៅ​កាន់​ហាង​លក់​វិញ​ដោយ​សារ​តែ​អេក្រង់​បាន​ហើប​ឡើង​កាល​​នៅ​ថ្ងៃ​ចន្ទ។ បញ្ហា​នេះ​​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​បណ្ដាល​មក​ពី​​ថ្ម​ដែល​​បាន​ប៉ោង ធ្វើ​ឲ្យ​អេក្រង់​ហើប​ចេញ​ពី​តួ​ខ្លួន។

ករណីនៅប្រទេសក្រិក

ដោយ​ឡែក​ខាង​វិបសាយ​ iRepair ​ដែល​ជា​ហាង​ជួសជុល​មួយ​​របស់​ប្រទេស​ក្រិក​ ក៏​បាន​បង្ហាញ​រូបភាព​ពី​ iPhone 8 Plus ដែល​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ផង​ដែរ។ iPhone 8 Plus នេះ​ទើប​តែ​កើត​មាន​បញ្ហា​​កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​ឯង ​ដោយ​​ម្ចាស់​វា​ទើប​តែ​ទិញ​​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

ករណី​នៅ​ហុងកុង

ចំណែក​ករណី​​​បី​ផ្សេង​ទៀត​គឺ​កើត​មាន​នៅ​​ហុងកុង​លើ​ម៉ូដែល iPhone 8​​ (ទិញ​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា​ មាន​បញ្ហា​ថ្ងៃ​ទី​​ ២៨ ខែ​កញ្ញា), ​​ករណី​នៅ​ប្រទេស​ជប៉ុន​​ជា​ម៉ូដែល​ iPhone 8 Plus (ហែក​ស្រោម​បើក​ប្រអប់​ភ្លាម​ ឃើញ​ iPhone ហើប​អេក្រង់​ភ្លែត) និង​ករណី​ដំបូង​គេ​កើត​​មាន​នៅ​កោះ​តៃវ៉ាន់ (ទិញ​នៅ​ថ្ងៃ​សៅរ៍​ទី​ ២៣ ខែ​កញ្ញា​ មាន​បញ្ហា​ថ្ងៃ​ទី​​អង្គារ​ ទី ២៦)។

ករណីនៅជប៉ុន
ករណីនៅតៃវ៉ាន់

អ្នក​នាំ​ពាក្យ​របស់​ Apple បាន​និយាយ​ថា​ក្រុមហ៊ុន​បាន​ដឹង​ពី​បញ្ហា​នេះ​ ហើយ​ក៏​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​​ផង​ដែរ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី