មិន​ធម្មតា​ ខាត់ វៃហាំង​ ទៅ​ក្រុង​ពាលី​រឿង​​ខ្នាត​ធំ​នៅ​ប្រទេស​ថៃ​ក្នុង​តំណែង​ជា​តួ​ឯក

  • 2017-10-05 08:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​បំផុត​​​ដែល​កំលោះ​សង្ហា​ ខាត់ វៃហាំង ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ទី​២​​ក្នុង​ពិធី​ក្រុង​ពាលី​រឿង "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" ក្នុង​តំណែង​ជា​តួ​ឯក​នៅ​ប្រទេស​ថៃ​​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្រោយ​ពី​ក្រុង​ពាលី​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ កន្លង​ទៅ​​នៅ​គេហដ្ឋាន​លោក អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​។

ក្នុង​ពិធី​ក្រុង​ពាលី​ម្ដង​ទៀត​មុន​នឹង​ចេញ​ថត​​នៅ​ប្រទេស​ថៃ​ ខាត់ វៃហាំង ក៏បាន​បង្ហាញ​រូប​ថត​ជា​ច្រើន​សន្លឹក​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ជាមួយ​​កំពូល​តារា​សម្ដែង​​ប្រុស​ប្រចាំ​នៅ​ប្រទេស​ថៃ លោក Chakrit និង​តារា​សម្ដែង​​ដែល​មក​ពី​ប្រទេស​ឡាវ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ រឿង​ "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" ​ខាត់ វៃហាំង សម្ដែង​ជា​តួ​ឯក​ជាមួយ​តារា​ថៃ​ នាង​ ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ​ នេះ​ចាយ​ដើម​ទុន​ក្នុង​ការ​ផលិត​ខ្ទង់​ ៣០ ម៉ឺន​ដុល្លារ​​គ្រោង​នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ចំពោះ​ការ​ចាក់​បញ្ចាំង​វិញ​ នឹង​ដាក់​បញ្ចាំង​៣​ ប្រទេស​រួម​គ្នា​ក្នុង​ខែ វិច្ឆិការ ឆ្នាំ​ ២០១៧ ខាង​មុខ​ មាន​ប្រទេស​កម្ពុជា ថៃ ឡាវ និង​ ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី​៕​​​​​​​​​​​​​​​​ ​

ចុចអាន៖សកម្មភាព​ក្រុង​ពាលី​រឿង​ "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" កន្លង​មក​នៅ​​គេហដ្ឋាន លោក អ៊ិន សុភិន អគ្គនាយក​មហា​ហង្ស​

​​​​

​​ ​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ហ្វេសប៊ុក​ ខាត់ វៃហាំង

អត្ថបទថ្មី