មក​ដឹង​តិចនិក​រៀប​ការ​ ធ្វើម៉េច​ឲ្យ​ចាយ​លុយ​អស់​​តិច​បំផុត

  • 2017-10-05 11:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ពាក្យ​ថា​រៀបការ​ អ្នក​ណា​មិន​រំភើប អ្នក​ណា​មិន​ចង់​បាន​ល្អ​ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​មែន​សុទ្ធតែ​បាន​ល្អ​ដូច​ចិត្ត​គ្រប់​គ្នា​នោះ​ឡើយ។ សម្រាប់​អ្នក​មាន​លុយ មួយ​ជាតិ​រៀប​ការ​ម្តង​គេ​មិន​ខ្លាច​នឹង​ចំណាយ​ ដើម្បី​ឲ្យ​ពិធី​មង្គល​របស់​គេ​ កាន់​តែ​មាន​ន័យ និង​ក្លាយ​ជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​​នោះ​ទេ។

តែ​ក្រឡេក​មើល​អ្នក​ដែល​មាន​ជីវភាព​ខ្វះ​ខាត​វិញ​ ពួកគេ​ទាមទារ​យ៉ាងណា ឲ្យ​ពិធីការ​ទាំង​មូល​បាន​ទាំង​ល្អ​ ហើយ​ចំណាយ​លុយ​តិច។ សម័យ​នេះ​​ ពួក​គេ​តែ​រៀបចំ​ពិធីការ​ កាត់ៗ​ ទៅ​តាម​លទ្ធភាព​ តួ​យ៉ាង​បើ​កន្លែង​ណា​ មិន​សំខាន់ ក៏​អាច​ជួយ​សន្សំ​លុយ​បាន​មួយ​កម្រិត​ដែរ។

ចឹង​ថ្ងៃ​នេះ​ Sabay នឹង​ណែ​នាំ​តិចនិក​ខ្លះៗ ដែល​ចំណាយ​អស់​តិច​ក្នុង​ពិធី​មង្គល​ការ៖

Pre-Wedding៖ មួយ​ជីវិត​ការ​ម្តង​ គួរ​តែ​មាន​រូប​ថត​​ Pre-Wedding ទុក​ជា​អនុស្សាវរីយ៍​ពេល​ចាស់ តែ​ក៏​មិន​ចាំ​បាច់​ឆ្លង​ខេត្ត​ឬ​ទៅ​ថត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ បើសិន​ជា​អ្នក​ចង់​ចំណាយ​តិច។ ជម្រើស​មិន​មែន​ថា​គ្មាន​នោះ​ទេ ជួន​កាល​អាច​បាន​ស្អាត​ជាង​ផង​ក៏​ថា​បាន អ្នក​អាច​ជ្រើសរើស​ការ​ថត​នៅ​ក្នុង​ Studio ឬ​នៅ​ជិតៗ​ កន្លែង​ដែល​អ្នក​រស់​នៅ។ ៖"យើង​មិន​មែន​ចេះ​តែ​ចំណាយ​នោះ​ទេ ទោះបី​ជា​យើង​ចង់​ក៏​ដោយ តែ​យើង​គួរ​គិត​ពី​តម្លៃ​បណ្ណាការ​ដែល​​ខាង​ប្រុស​បាន​ផ្ដល់​ឲ្យ​។ យើង​គួរ​រៀបចំ​យ៉ាង​ណា​ឲ្យ​បាន​សមរម្យ​ទៅ​តាម​នោះ​ដែរ។" នេះ​បើ​តាម​ឲ្យ​ដឹង​ពី​អ្នក​នាង​ កន្និកា ទើប​រៀប​ការ​កាល​ពី​សប្តាហ៍​មុន។

ចុងភៅ និង​ម្ហូប៖ ពិត​ជា​សំខាន់​ ជួន​កាល​អ្នក​អាច​រិះថាំ​លើ​សេវាកម្ម​ផ្សេងៗ​បាន តែ​ម្ហូប​ ដាច់​ខាត​គួរ​តែ​រៀប​ចំ​ឲ្យ​បាន​សមរម្យ​ជាទី​បំផុត នោះ​ការ​មើល​ងាយ​ឬ​និយាយ​ដើម​ក៏​នឹង​មិន​អាច​មាន​ឡើង។ ជួប​ជាមួយ​លោក សីហា ដែល​ទើប​នឹង​រៀប​ការ​​ថ្មោង​ថ្មី បាន​ឲ្យ​ដឹង​ថា​៖ "វា​ស៊ីសង​ទៅ​លើ​ថវិកា​ដែល​យើង​មាន និង​ប្រភេទ​ភ្ញៀវ​ដែល​មក​ចូលរួម​។ ម្ហូប​មាន​ថោក សមរម្យ ថ្លៃ បើសិន​អ្នក​ចង់​ចំណាយ​តិច​ចឹង​តម្លៃ​សមរម្យ​គឺ​ជា​ជម្រើស​ល្អ​បំផុត ឬ​អាច​ធ្វើ​ការ​ចរចា​ជាមួយ​ចុងភៅ ដោះ​ដូរ​ម្ហូប​ដែល​អ្នក​គិត​ថា​នឹង​ជួយ​សម្រាល​ថវិកា​របស់​អ្នក។

ហាង៖ រៀប​ចំពិធី​នៅ​ហាង​ វា​ងាយ​ស្រួល​ដល់​ការ​ចូលរួម​របស់​ភ្ញៀវ តែ​អ្នក​ត្រូវ​គិត​លើ​ចំណុច​មួយ​ថា អ្នក​មាន​លុយ​សម្រាប់​ត្រៀម​ខាត​ហើយ​ឬនៅ? ជម្រើស​ល្អ​បើអ្នក​មាន​ផ្ទះ​ដែល​អាច​រៀប​ចំបាន​ គួរតែ​រៀប​ចំនៅ​ផ្ទះ​ព្រោះ​វា​អាច​សន្សំ​ហោច​ណាស់​ក៏​ខ្ទង់​ពាន់​ដុល្លារ​បាន​ដែរ។ តែ​អ្នក​ត្រូវ​ច្បាស់​ថា បរិវេណ​ផ្ទះ​អាច​រៀបចំ​បាន​ស្អាត​ទេ​ ទីតាំង​ចត​យានជំនិះ ធំ​ទូលាយ​ទេ​?។ ជម្រើស​មួយ​ទៀត​បើសិន​ជា​ផ្ទះ​ខាង​ប្រុស​អំណោយផល​ អ្នក​អាច​​តែ​ពិភាក្សា​គ្នា​ គួរ​តែ​រៀបចំពិធី​​ខាង​ប្រុស ឬ​អត់​។

សម្អាងការ៖ សព្វ​ថ្ងៃ​តម្លៃ​សម្អាងការ​មាន​ច្រើន​ អាច​ឲ្យ​ងាយ​ស្រួល​ជ្រើសរើស ប៉ុន្តែ​តម្លៃ​និង​គុណភាព​ក៏​ទៅ​តាម​​នោះ​ដែរ។ រើស​មធ្យម រើស​មួយ​ណា​ដែល​ចាំ​បាច់ មិន​ចាំបាច់​ថ្មី​ពេក​ កម្រិត​កណ្តាល កាត់​កង​គ្នា​បាន​ តាម​ខេត្ត​ តម្លៃ​មធ្យម គួរ​និយាយ​ឲ្យ​បាន​ច្បាស់ ជាមួយ​ភ្នួង ជាមួយ​នឹង​អ្នក​ផាត់​មុខ ជ្រេ តម្លៃ​ឲ្យ​បាន​ច្រើន​។ អ្នក​អាច​កាត់​តម្លៃ​អី​មួយ​ដែល​មិន​ចាំ​បាច់ ដូចជា​វីដេអូ...។

ភេសជ្ជៈ៖ គួរ​ដាក់​ស្រា​ និង Beer​ សំខាន់​លើ​ភ្ញៀវ​ ល្មមៗ​មិន​បាច់​ដាក់​ទេ វា​អាច​ចំណាយ​លុយ​លើស​ហ្នឹង ដូច្នេះ​ស្រេច​តែ​លើ​ម្ចាស់​ដើមការ​តែ​ប៉ុណ្ណោះ ថា​គួរ​ដាក់​ឬ​មិន​ដាក់ ៣​ពេល ហែជំនូន (គួរ​ដាក់​ឬ​អត់​ បើ​និយាយ​ពី​បញ្ហា​សុខភាព​មិន​គួរ​ប្រើ​នោះ​ទេ) ថ្ងៃត្រង់​(គួរ​ប្រើ​ទឹកសុទ្ធ) សូត្រមន្ត​ល្ងាច​ថ្ងៃ​ទី​១ ថត កម្មវិធី​ទាំង​មូល(មាន​ជាមួយ​ភ្នួង ថ្លៃ​ជាង) និង​ ក្រៅ(តាម​បទ​ពិសោធន៍​ចំណេញ​បាន​ពាក់​កណ្តាល) ចឹង​គួរ​សម្រេច​ចិត្ត​យក​មួយ​ណា។

រូបថត៖ បើសិន​ជា​អ្នក​យក​តាម​រយៈ​សម្អាងការ​ គេ​មាន​កំណត់​តម្លៃ និង​ចំនួន​រូបថត​​ដែល​ពេល​ខ្លះ​វា​ច្រើន​លើស​លប់ និង​ចំណាយ​ខ្ជះខ្ជាយ។ បើ​តាម​បង​ប្រុស​ម្នាក់ ​អ្នក​មាន​មាន​បទ​ពិសោធន៍​រៀបការ​កាល​ពី​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា​៖ ជាទូទៅ​បើយក​តាម​ភ្នួង​គេ​យក​តម្លៃ​ថ្លៃ ព្រោះ​គិត​ចំនួនបុស្ត៍ បើ​យក​អ្នក​ក្រៅ​ដែល​យើង​ស្គាល់ អាច​បាន​តម្លៃ​ធូរ​ថ្លៃ ហើយ​យើង​អាច​ធ្វើការ​ចរចាជាមួយ​អ្នក​ថតថា ​ចំនួន​រូប និង ចំណុច​សំខាន់​កន្លែង​ណា​ដែល​យើង​ចង់​បាន​ ចំណុច​នេះ​កាល​ខ្ញុំ​ការ​អាចចំណេញ​បាន ហោចណាស់​ក៏ជិត​៣០០ដុល្លារដែរ។

អាំងប៉ាវ៖ ក៏​មិន​ក្រោម​ខ្ទង់រយ​ដុល្លារ​ដែរ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ឲ្យ តួយ៉ាង​ដូចជា អ្នក​ភ្លេង អ្នក​កាត់​សក់ លោកតា​អាចារ្យ ជាដើម។ ចឹង​ចៀសវាង​ដល់​ពេល​ប្រថុចញ៉ុច មានការ​ពិបាក អ្នក​គួរ​តែ​រៀបចំ​ទុក​មុន​ឲ្យ​បាន​ច្រើន​ និង​កំណត់​តម្លៃ​នៅ​ក្នុង​អាំង​ប៉ាវ​ឲ្យ​រួច​រាល់ ទើប​មិន​មាន​ភាព​រញ៉េរញ៉ៃ​អំឡុង​ពេល​ការ។

ផ្លែឈើ៖ គួរ​រៀប​ចំ​ឲ្យ​ហើយ ថា​ក្នុង​នោះ​មាន​ ផ្លែឈើ​ប៉ុន្មាន​គូ​សម្រាប់​សែន ហែជំនូន សែន​ដូនតា​ជាដើម។​ អ្នក​ត្រូវ​ច្បាស់​ថា​គួរ​ទិញ​ហាង​ធំៗ ឬ​កន្លែង​បោះ​ដុំ​ក្នុង​តម្លៃ​ធូរថ្លៃ? មួយ​ទៀត​អ្នកគួរ​ជ្រើស​រើស​សេវា​រៀបចំផ្លែឈើហែជំនូន ឬគួរ​រៀប​ខ្លួន​ឯង? បើសិន​មិន​ចង់​ចំណាយ​ខ្ជះខ្ជាយ ការ​រៀប​ខ្លួន​ឯង​ជា​ជម្រើស​ល្អ​បំផុត​ ម្យ៉ាង​ក៏​អាច​ជួបជុះ​បងប្អូន​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ថែម​មួយ​កម្រិត។

ភេសជ្ជៈ៖ រក​អ្នក​ទុក​ចិត្ត​ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ​ឃ្លាំង​ភេសជ្ជៈ មុន​ចេញ​ចូល​ ត្រូវ​យក​ដាក់​ជួរ​ណា កន្លែង​ណា​ឲ្យ​បាន​ត្រឹម​ត្រូវ។ អ្វី​ដែល​សំខាន់​មួយ​ទៀតថា​តើ​អ្នក​គួរ​ដាក់​ស្រា និង​ស្រាបៀរ ផង​ជាមួយ​គ្នា​ដែរ​ឬ​អត់? អ្នកសាក​គិត​មើល៍​ថា បើ​ស្រា​១ដបតម្លៃ​២០ដុល្លារ​ហើយ ស្រាបៀរជា​មធ្យម ២០ដុល្លារ​ ហើយ​អ្នក​ទាំង​ពីរមុ​ខជាមួយ​គ្នា​នោះ​តម្លៃ​កាន់​តែ​កើន​ឡើង។ តែ​បើសិន​ជាថវិកា​អ្នក​ពិត​ជា​កម្រិត​ខ្លាំង​អ្នក​អាច​ធ្វើការ​ជ្រើសរើស​ដាក់​ស្រាបៀរ​ក៏​បាន។ ទឹក​ផ្លែ​ឈើ ឬទឹកក្រូច​អ្នក​អាច​ដាក់​ទៅ​តាម​លទ្ធភាព​ដែល​អ្នក​មាន។

ផ្កា៖ ផ្កា​ក៏​ចាំ​បាច់​ ព្រោះ​វា​ជួយ​លើក​សោភណភាព​ ពិធី​ការ​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​មួយ​កម្រិត​។ តែ​អ្នក​គិត​ថាគួរ​ចំណាយ​​លើ​វា​ច្រើន​ឬអត់ ប្រើ​ម្តង​ចោល​ ការ​រៀប​ចំ​កន្លែង​ខ្លះ​សម្រាប់​ថត​គួរ​តែ​ជ្រើសរើស ផ្កា​ក្រដាស​ជ័រ​ បើ​ខ្វះ​ខាត​គួរ​ចំណាយ​អត់។ បើ​អាច​អ្នក​គួរ​ពិភាក្សា​ជាមួយ​អ្នក​រៀប​ចំ​ គួរ​ថា​ធ្វើ​បែប​ណា​ស្អាត ហើយ​ចំណាយ​តិច​តួច​ ជា​ពិសេស​ប្រើ​ប្រភេទ​ផ្កា​ក្រដាស ឬជ័រ។

ទាំង​អស់​ខាង​លើ​ជា​តិចនិក​ខ្លះៗ គ្រាន់​ជា​គំនិត​ខ្លះ ដើម្បី​ចែ​កជូន​ប្រិយមិត្ត​ដែល​ជិត​មាន​ពិធីមង្គល​ការ​ ឲ្យ​ធ្វើ​យ៉ាង​ណា​ចំណាយ​អស់​តិច ទៅតាម​លទ្ធភាព​នៃថវិកា​ពួកគេ។ យ៉ាងណា​ក៏​ដោយ​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម