ភាពយន្ត២ ខាត់ វៃហាំង តួឯកជាមួយតារាថៃ ត្រៀមអង្រួនវិស័យភាពយន្តខ្មែរ
- 2017-10-05 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្ត២ ខាត់ វៃហាំង តួឯកជាមួយតារាថៃ ត្រៀមអង្រួនវិស័យភាពយន្តខ្មែរ
ចន្លោះមិនឃើញ
តារាប្រុសកម្ពុជាដែលមានទាំងរូបសម្រស់ និងទេពកោសល្យ ខាត់ វៃហាំង មិនត្រឹមតែលេចធ្លោក្នុងវិស័យសម្ដែងកម្ពុជាទេ។ ថ្មីៗនេះ លោកថែមទាំងត្រៀមបង្ហាញមុខជាតួឯក ក្នុងកុនខ្នាតធំ២រឿងទៀតជាមួយ តារាថៃ។
១ រឿង "អាថ៌កំបាំងត្រីសូល៍" ៖ រឿងនេះ មានការសម្ដែងដោយកញ្ញា ស៊ិន យូប៊ីន លោក ខាត់ វៃហាំង កញ្ញាមឿង ផាណែត លោក យឹម ណារ៉ា និងតារាថៃ កញ្ញា ម៉ៃ និង លោក ភីត។ ភាពយន្តភាគនេះគឺជារឿងភាគទី១របស់ស្ថានីយ៍ទូរទស្សន៍ PNN ដែលសហការផលិតដោយក្រុមផលិតករ ខ្មែរ-ថៃ។
២ រឿង "អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" ៖ ភាពយន្តនេះ មានការសម្ដែងដោយតារា៤ប្រទេសរួមគ្នាគឺ កម្ពុជា ថៃ ឡាវ និង វៀតណាម ហើយ វ៉ៃហាំង សម្ដែងជាតួឯកជាមួយតារាថៃ នាង ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត។ រឿងនេះចាយដើមទុនក្នុងការផលិតខ្ទង់ ៣០ ម៉ឺនដុល្លារកំពុងដំណើរការថត។ ចំពោះការចាក់បញ្ចាំងវិញ នឹងដាក់បញ្ចាំង៣ ប្រទេសរួមគ្នាក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ មានប្រទេសកម្ពុជា ថៃ ឡាវ និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី៕