Huawei Mate 10 ថ្ម​ធំ​ជាង​ iPhone 8 ពីរ​ដង

  • 2017-10-06 02:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​បញ្ចេញ​​​​លក្ខណៈ​សម្បត្តិ​​ផ្លូវ​ការ​មួយ​ទៀត​របស់​ Huawei Mate 10 ដែល​គ្រោង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​តុលា​ ខាង​មុខ​នេះ។

Huawei Mate 10 នឹង​មាន​បំពាក់​ថ្ម​ដែល​មាន​ទំហំ​ដល់​ ៤០០០ mAh ឯណោះ។ បើ​ប្រៀប​នឹង​គូ​ប្រជែង​ដទៃ​ទៀត​​ឃើញ​ថា​​ថាមពល​ថ្ម​របស់​ Mate 10 ធំ​ដាច់​គេ។ ជាក់​ស្ដែង​ Galaxy Note 8 មាន​ថ្ម​ ៣៣០០ mAh, iPhone X ថ្ម​ ២៧១៦ mAh, iPhone 8 Plus ថ្ម​​ ២៦៩១ mAh, iPhone 8 ថ្ម​ទំហំ ១៨២១ mAh, LG V30 ទំហំ​ ៣៣០០ mAh, Pixel 2 XL ទំហំ​ ៣៥២០ mAh, XZ Premium ថ្ម​ទំហំ​ ៣២៣០ mAh និង​ Mi Mix 2 ថ្ម​ទំហំ​ ៣៤០០ mAh។

​​​ថ្ម​ទំហំ​ធំ​ថ្នាក់​នេះ​ រួម​ទាំង​ប្រើ​បន្ទះ​ឈីប​ជំនាន់​ថ្មី​ដែល​ស៊ី​ថាមពល​តិច​ទៀត​នោះ គេ​ជឿ​ថា​ Huawei Mate 10 នឹង​អាច​ប្រើ​បាន​យូរ​ថ្ងៃ​សម្រាប់​ការ​សាក​បំពេញ​ម្ដង៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង