អត់លុយជួលអ្នកថតរូប Pre-wedding សុខចិត្តថតខ្លួនឯង ឯលទ្ធផល គួរឲ្យភ្ញាក់ផ្អើល

  • 2017-10-07 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​មួយ​គូ បាន​សម្រេចចិត្ត​ថត​រូប Pre-wedding ដោយ​ខ្លួន​ឯង នៅ​ទីកន្លែង​ខុសៗ​គ្នា​ជុំវិញ​ពិភពលោក ដោយសារតែ ថវិកា​ស្ដួចស្ដើង មិន​អាច​ជួល​អ្នក​ថតរូប ដើម្បី​តាម​ថតរូប​ពួកគេ នៅ​ក្នុង​ដំណើរ​កម្សាន្ត​ទាំង​មូល​បាន។

លោក Khaichuin Sim និង​ភរិយា​ឈ្មោះ Zhu បាន​ទិញ​រ៉ូប​កូន​ក្រមុំ ២​ឈុត។ Zhu បាន​ចុះ​ឈ្មោះ​ចូល​រៀន​ផ្នែក​តុបតែង​មុខ (Makeup) ដើម្បី​អាច​តុបតែង​មុខ​ដោយ​ខ្លួនឯង​បាន ខណៈ Sim បាន​ទិញ​កាមេរ៉ា និង កែវ Lense មួយ​ចំនួន​ដែរ ជា​ពិសេស​គឺ ជើង​កាមេរ៉ា (Tripod)។

គូស្នេហ៍​ខាងលើ​បាន​ចំណាយ​ពេល ៣ឆ្នាំ ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ទ្វីប ចំនួន ៥ រួមមាន អាស៊ី , អាមេរិក​ខាងជើង , អូស្យានី , អឺរ៉ុប និង អាហ្វ្រិក ផង​ដែរ។ រូបថត​របស់​ពួកគេ​ភាគច្រើន ថត​ដោយ​ប្រើ​ជើង​កាមេរ៉ា និង​ការ​បញ្ជា​ពី​ចម្ងាយ (Remote) ខណៈ​ផ្សេង​ទៀត​ពឹង​ឲ្យ​អ្នក​ដំណើរ​ដូច​គ្នា​ជួយ​ថត។

រូបថត​ទាំងនោះ​ត្រូវ​បាន​ថត​នៅ​លើ​បរិយាកាស និង​ទីកន្លែង​ខុសៗគ្នា ដូចជា​នៅ​លើ​កោះ , តំបន់​បេតិកភណ្ឌ​ពិភពលោក , រូងភ្នំ , ព្រិល , វាលខ្សាច់ និង​ជួរភ្នំ​ហិមាល័យ ជាដើម។

យ៉ាងណាមិញ បើ​ទោះ​បី​ជា​រូបថត​របស់​ពួកគេ​មិន​សូវ​ស្អាត​ល្អឥតខ្ចោះ ដូច​អ្នក​ជំនាញ​ថត ប៉ុន្តែ​វា​ពិត​ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល សម្រាប់​គូស្នេហ៍​មួយ​គូ​នេះ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​ទាំង​អស់​គ្នា៖

#1 Santorini, Greece

#2 Hakka Erath Building, China

#3 Halong Bay, Vietnam

#4 Kuang Si Falls, Laos

#5 Hpa-An, Myanmar

#6 Deadvlei, Namibia

#7 Mabul Island, Malaysia

#8 Everest Base Camp Trek, Nepal

#9 Grand Canyon, Usa

#10 Ice Field Parkway, Canada

#11 Las Vegas, Usa

#12 Mykonos, Greece

#13 Victoria Falls, Zimbabwe

#14 Pinnacles Dessert, Perth

#15 Mornington Peninsular, Australia

#16 Everest Base Camp Trek, Nepal

#17 Pinnacles Dessert, Perth

#18 Qinghai Lake, China

#19 Golden Gate Bridge, San Fransisco

#20 Santorini, Greece

#21 Baishui Terrace, Shangrila

#22 Lake Tekapo, New Zealand

#23 Kuta Beach, Bali

#24 Taj Mahal, India

#25 Bagan, Myanmar

#26 Potala Palace, Tibet

#27 Brooklyn Bridge Park, New York

#28 Yellowstone National Park, Usa

#29 Moraine Lake, Canada

#30 Route No.1, Taiwan

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម