ញាក់សាច់ ពេល​ដឹង​តម្លៃ​មកុដ​ បវរកញ្ញា​ឯក​កម្ពុជា​៤​រូប​ ត្រៀម​ដណ្ដើម

  • 2017-10-07 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​និង​ត្រៀម​បញ្ជូន​​បវរ​កញ្ញា​ដល់​ទៅ​៤​រូប​ទៅ​ដណ្ដើម​មកុដ​ក្នុង​កម្មវិធី​ធំៗ​នៅ​ប្រទេស​ផ្សេងៗ​គ្នា។ ដូច្នេះ​ តើ​ប្រិយ​មិត្ត​ចង់​ដឹង​ទេ​ថា​មកុដ​ទាំង​នោះ​មាន​តម្លៃ​ប៉ុន្មាន?

១ មកុដ​បវរ​កញ្ញា​ចក្រវាល៖

មកុដនេះ​មានតម្លៃ​ប្រមាណ ៣០០,០០០ ដុល្លារ​ ផលិត​ឡើង​ពី​គ្រីស្តាល់ និង​ត្បូង​ពេជ្រ។ បវរ​កញ្ញា ប៊ី សុធារី នឹង​តំណាង​កម្ពុជា​ចេញ​ទៅ​ដណ្ដើម​មកុដ​នេះ នៅ​​សហរដ្ឋអាមេរិក ក្នុង​ខែ​ធ្នូ​ខាង​មុខ។

២ មកុដ​បវរកញ្ញា Miss Grand អន្តរជាតិ៖

សម្រាប់មកុដ​ផលិត​ពី​មាស​សុទ្ធដ៏​ស្រស់​ស្អាត​នេះ​វិញ​មានតម្លៃ ៣០០, ០០០ ដុល្លារ​​ ពោល​គឺ​ស្មើ​តម្លៃ​មកុដ​បវរកញ្ញា​ចក្រវាល។ កម្ពុជា​ក៏​មាន​តំណាង​មួយ​រូប​ទៅ​ដណ្ដើម​យក​មកុដ​នេះ​នៅ​ប្រទេស​រៀត​ណាម​ដែរ គឺ​កញ្ញាឯក ខ្លឺម​ ស្រីគា។

៣ មកុដ​បវរកញ្ញា​ផែនដី៖

តម្លៃ​មកុដ​នេះ​ហាក់​ស្មុគស្មាញ​បន្តិច​ព្រោះ កន្លង​មក​មានតម្លៃ​ធ្លាប់​មាន​ការ​រាយការណ៍​មួយ​ចំនួន​ធ្លាប់​លើក​ឡើង​ថា​វា​មាន​តម្លៃ​ត្រឹម​តែ​​ ១២៧,០០០ ដុល្លារ ប៉ុន្ដែ​វា​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​វា​មាន​តម្លៃ​រហូត​ដល់​ ៩៥០,០០០ដុល្លារឯ​ណោះ​ ​ព្រោះ​មកុដ​​នេះ​​ត្រូវ​បាន​ផលិត​​ដោយ​ដាំ​ត្បូង​ជា​ច្រើន​ដូច​ជា​ ត្បូងពេជ្រ ត្បូងកណ្ដៀង មាស ប្រាក់ ត្បូងទទឹម និង​គ្រីស្តាល់ តែ​មាន​ក៏​ប៉ុណ្ណោះ​។ តំណាង​កម្ពុជា​សម្រាប់​ឆ្នាំ​នេះ គឺ​កញ្ញា​ឯក​ អែម គុនថង ដែល​នាង​នឹង​ទៅ​ប្រកួត​នៅ​ប្រទេស​ហ្វីលីព​នៅ​​ខែ​វិច្ឆិកា​ខាង​មុខ។

៤ មកុដ​បវរកញ្ញា​អន្តរជាតិ៖

វាមានតម្លៃ ៥៥០, ០០០$ ​វា​ត្រូវ​បាន​ផលិត​ឡើង​ពី ត្បូង​គុជ​ខ្យង មាស ប្រាក់ និង ត្បូង​ពេជ្រ ឯ​អ្នក​ត្រៀម​ទៅ​ប្រកួត​គឺ​បវរកញ្ញា ញ្ញត សុភា នៅ​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា ក្នុង​ប្រទេស​ជប៉ុន ៕ ​

ប្រភព៖ Thetrendingfacts   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី