App ទាំង​១០​ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ងាយ​ស្រួល

  • 2017-10-07 06:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​របស់​ស្ថាប័ន​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា Impact Hub Phnom Penh បាន​ណែនាំ​ App ចំនួន​១០ ដែល​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យ៉ាង​មាន​ប្រសិទ្ធភាព និង​ត្រូវ​បាន​បង្កើត​ឡើង​តម្រូវ​ទាំង​ iOS និង Android។

ចាំ​អង្កាល​ទៀត! ដោនឡូត ​ឥឡូវនេះ ដែល​រួមមាន៖ ​

១.Quartz

ប្រសិន​បើ​លោក​អ្នក​​មិន​សូវ​ចូលចិត្ត​អាន​ព័ត៌មាន​វែងៗ​ Quartz ​សាក​សម​បំផុត ព្រោះ​វា​គឺ​ជា​ App ព័ត៌មាន​ ដែល​បង្កើត​ឡើង​ខុស​ពី​គេ។ Quartz ​នឹង​ផ្ដល់​ព័ត៌មាន​ដែល​កើត​ឡើង​ជុំវិញ​សកលលោក វា​ជា​ការ​សន្ទនា​ព័ត៌មាន​ ប្រៀប​បាន​នឹង​យើង សួរ​និង​ឆ្លើយ​ឆ្លង​ព័ត៌មាន​​ជាមួយ​កម្មវិធី​របស់​ Quartz អីចឹង។

២.7 Minute Workout

​​​7 Minute Workout គឺ​ជា​ App ណែនាំ​ពី​របៀប​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់ ​ដែល​​មនុស្ស​ជា​ច្រើន​ ជាង​១២៧​ប្រទេស​ប្រើប្រាស់​វា ព្រោះ​គេ​យល់​ថា​​វា​មាន​ប្រសិទ្ធភាព​ឆាប់​រហ័ស។

៣. Wunderlist

Wunderlist គឺ​ជា​ App ដ៏​ឆ្លាត​វៃ​មួយ​ជួយ​សម្រួល​បន្ទុក​ការងារ​របស់​អ្នក​ ដូចជា៖ រៀបចំ​បញ្ជី​ទំនិញ ផែនការ​កម្សាន្ត​ចុង​សប្ដាហ៍ ឬ ការ​គ្រប់គ្រង​គម្រោង​ជា​ច្រើន​ទៀត។

៤. Tide

Tideគឺ​ជា​ឧបករណ៍​គ្រប់គ្រង​ពេលវេលា​ដែល​ជួយ​អ្នក​ឲ្យ​ផ្ដោត​អារម្មណ៍​លើ​សំឡេង​នៃ​ធម្មជាតិ​និង ចន្លោះ​ពេល​ឈប់សម្រាក​ខ្លីៗ ពិសេស​ជួយ​អ្នក​ធ្វើ​ការ​ និង អ្នក​សិក្សា​ឲ្យ​ផ្ដោត​លើ​ការងារ​របស់​ពួកគេ​យ៉ាង​មាន​ប្រសិទ្ធភាព។

​៥. Zenly

ធ្លាប់​ខកខាន​ពិធីជប់លៀង​? ចាំ​មិត្ត​ភក្តិ​យូរ? មិន​ដឹង​ថា​មិត្ត​ភក្តិ និង ក្រុម​គ្រួសារ​របស់​អ្នក​កំពុង​នៅ​ឯណា​? ពួកគេ​កំពុង​ធ្វើ​អ្វី? Zenly ដឹង​រឿង​ទាំង​នោះ ព្រោះ​វា​ជា​ App ភ្ជាប់​ទំនាក់ទំនង​មិត្ត​ភក្តិ ក្រុម​គ្រួសារ​យ៉ាង​ជាក់លាក់។

៦. Pexels

​​Pexels គឺ​ជា​បណ្ដុំ​បណ្ណាល័យ​រូបភាព​រាប់​ពាន់​ ដែល​លោក​អ្នក​អាច​ដោនឡូត​យក​មក​ប្រើប្រាស់​បាន​ដោយ​សេរី (free)​ មិន​ថា​​ផ្ទាល់​ខ្លួន ឬ យក​មក​ធ្វើ​អាជីវកម្ម ដោយ​មិន​បាច់​ខ្វល់​ពី​រឿង​ Copy Rights ។

៧. Canva

ក្នុង​ករណី​ដែល​លោក​អ្នក​មិន​ធ្លាប់​បាន​លឺ​ពី​វា លោក​អ្នក​នឹង​ស្រឡាញ់​ពេញចិត្ត​​ ព្រោះ​Canva ជា​កម្មវិធី​រចនា (design) ដែល​គ្រប់​គ្នា​សុទ្ធតែ​អាច​ក្លាយ​ជា​អ្នក​រចនា ទោះ​មិន​ចេះ​ photoshop ឬ កម្មវិធី​ជ្រៅៗ​ក៏ដោយ ដោយ​សារ​វា​មាន​គំរូ professional ស្រាប់ៗ ពិសេស​អ្នក​កាន់​ facebook page អាច​រចនា​រូប​ស្អាតៗ និង ទាក់ទាញ ដើម្បី​ធ្វើ​ឲ្យ​ការងារ​អាជីវកម្ម​របស់​ពួក​គេ​កាន់​តែ​ប្រសើរ។

៨. Envato

​​អ្នក​ប្រើប្រាស់​ Envato ភាគ​ច្រើន​គឺ​ជា​អ្នក​រចនា​អាជីព អ្នក​ថតរូប​អាជីព និង អ្នក​គំនូរ ហើយ​និង ផលិតករ​ជា​ដើម។ ជាក់​ស្ដែង ក្រុមហ៊ុន​ធំៗ​ ដែល​ចង់​ឲ្យ​​បទ​បង្ហាញ​របស់​គេ​កាន់តែ​ទាក់ទាញ​ខ្លាំង ​គេ​ជ្រើស​រើស​យក​គំរូ​របស់​ Envato ព្រោះ​វា​មាន​លក្ខណៈ​អាជីព ប៉ុន្តែ​ភាគ​ច្រើន​អត់​ Free ទេ។

៩. FreshBooks

FreshBooks ជួយ​សម្រួល​​អាជីវកម្ម​ខ្នាត​តូច ព្រោះ​វា​ជា​ App ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​ និង គ្រប់គ្រង​ការងារ​គណនី​។

១០. Evernote

​​Evernote ត្រូវ​បាន​គេ​ហៅ​ថា​ដូចជា​ "ខួរ​ក្បាល​ទី​ពីរ" ប្រើ​ដើម្បី​រៀបចំ​ការងារ កត់ត្រា​អ្វីៗ​គ្រប់​យ៉ាង​ និង រៀបចំ​កំណត់ត្រា​ទាំង​នោះ​ នៅ​លើ​បណ្ដុំ​តែ​មួយ​ ងាយស្រួល​ស្វែង​រក​ និង ឆាប់​រហ័ស៕

ប្រភព៖ phnomclimb   អត្ថបទ៖ សុខ លាងហ៊ត