Matuidi រក​​បាន​ ១គ្រាប់​ជួយ បារាំង ឈរ​កំពូល​តារាង​ជម្រុះ World Cup

  • 2017-10-08 02:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Blaise Matuidi ​របស់​ក្លឹប​ Juventus ​​​រក​បាន​មួយ​គ្រាប់ ដើម្បី​ជួយ​ជម្រើស​ជាតិបារាំង របស់​ខ្លួន​យក​ឈ្នះ ប៊ុលហ្គារី ១-០ នៅ​​​ទឹក​ដី ប៊ុលហ្គារី កាល​​ពី​យប់​មិញ​នេះ​ ​ព្រម​ទាំង​​បន្ត​ឈរ​កំពូល​តារាង​ពូល A ​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup។

Blaise Matuidi

​មួយ​គ្រាប់​របស់​បារាំង​នេះ​កើត​ឡើង​​តាំង​ពីនាទី​ទី​៣ ​ដោយ​ការ​ទាត់​យ៉ាង​ស្អាត​របស់ខ្សែ​បម្រើ​​ស្បែក​ខ្មៅ Matuidi ​។ ការ​ប្រកួត​មិន​បាន​បន្ថែម​គ្រាប់​បាល់ទៀត​ទេ ពោល​គឺ​បញ្ចប់​ការ​ប្រកួត​​ ក្រុម​មាន់​គក​បារាំង​យក​ឈ្នះ ប៊ុលហ្គារី ១-០ នៅ​ក្រៅ​ដី។

ជ័យជម្នះ​របស់​បារាំង​កាល​ពី​យ​ប់​មិញ​មិន​ទាន់​​​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឡើង​ទៅ​លេង​​ World Cup នៅរុស្ស៊ី​នា​​ឆ្នាំ​ក្រោយ​នៅ​ឡើយ​ទេ ពោល​គឺ​ត្រូវ​រង់​ចាំ​ការ​ប្រកួត​ជម្រុះ​​ចុង​ក្រោយ​ ដែល​ត្រូវ​តទល់​ជាមួយ​ បេឡារូស មួយ​ប្រកួត​ទៀត ពី​ព្រោះ​ពិន្ទុ​ពូល​នេះ​​កំពុង​ប្រដេញ​គ្នា៕

ទស្សនា​វីដេអូ Highlights ឡើង​វិញ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​