Ronaldo ស៊ុត ១ គ្រាប់​ជួយ ព័រទុយហ្គាល់ បាន​៣ពិន្ទុ​ ​​តាម​ប្រកៀក​​ស្វីស​

  • 2017-10-08 03:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ Real Madrid និង​ជម្រើស​ជាតិ ព័រទុយហ្គាល់ Cristiano Ronaldo ​រក​បាន​មួយ​គ្រាប់​​ជួយ​ជម្រើស​ជាតិ​របស់​ខ្លួន​យក​ឈ្នះ​ទៅ​លើ​ប្រទេស​ អង់ដូរ៉ា ២-០​ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ពូល B ​ដើម្បី​តាម​ពិន្ទុ​ប្រកៀក​ស្វីសដែលនៅ​កំពូល​តារាង​។

​បើ​គិត​មក​ដល់​ពេល​នេះ​ ព័រទុយហ្គាល់ នៅ​សល់​មួយ​ប្រកួត​ចុង​ក្រោយ​ដែល​ត្រូវ​ទទួល​ស្វីស ​នៅ​ទឹក​ដី​​របស់​ខ្លួន​ ដើម្បី​​ដណ្ដើម​តំណែង​លេខ ១ ក្នុង​ពូល B ​នេះ។ ​ចំណែក​​ពិន្ទុ​គឺ ព័រទុយហ្គាល់ ចាញ់​ស្វីស ៣ ពិន្ទុ ប៉ុន្តែ​ប្រសិន​បើ ព័រទុយហ្គាល់​ យក​បាន​ ៣​ពិន្ទុ​នា​ប្រកួត​ចុង​ក្រោយ​ នោះ​ពួកគេ​នឹង​បាន​​បញ្ចប់​​នៅ​ចំណាត់​ថ្នាក់​លេខ ១ ពោល​មិន​ចាំ​បាច់​​ប្រកួត Play Off ទៀត​ទេ​គឺ​បាន​ឡើង​ទៅ​លេង​ World Cup នៅ​រុស្ស៊ី​នា​​ឆ្នាំ​ក្រោយ​តែ​ម្ដង។

​​សម្រាប់​ជ័យជម្នះ​របស់ ព័រទុយហ្គាល់​ ​យប់​មិញ​គឺ​ធ្វើ​បាន​ដោយ​​ Cristiano Ronaldo ​នៅ​នាទី​​ទី​៦៣ ក្រោយ​ធ្វើ​ការ​ប្ដូរ​ចូល​នៅ​វគ្គ​ទី​២។ ចំពោះ​មួយ​គ្រាប់​ទៀត​រក​​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​​​វ័យ ២១ Andre Silva នៅ​នាទី​ទី​៨៦។ ចប់​ការ​ប្រកួត​ក្រុម​ភ្ញៀវ​ ព័រទុយហ្គាល់ យក​ឈ្នះ​ អង់ដូរ៉ា ២-០៕

ទស្សនា​វីដេអូ Highlights

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​