ចាន់ វឌ្ឍនាកា ​របួស​បន្តិចបន្តួច ​មិន​ច្បាស់​អាច​លេង​ទល់​វៀតណាម​បាន​ឬ​អត់

  • 2017-10-09 01:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​រង​របួស​បន្តិចបន្តួច​ក្រោយ​ពី​មិត្តភាព​ជាមួយ​ក្រុម​ឥណ្ឌណេស៊ី ​ដោយ​របួស​នេះ​លោក Leonardo ​មិន​ទាន់​ច្បាស់​ថា​អាច​ដាក់​ឱ្យ​លេង​ទល់​ក្រុម​វៀតណាម​បាន​ឬ​អត់​នោះ​ទេ ​ក្នុង​ជំនួប​វគ្គ​ជម្រុះ AFC Asian Cup។

និយាយ​ទៅ​កាន់​វិបសាយ​វៀតណាម​ គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​កម្ពុជា​បាន​លើក​ឡើង​ថា​៖ “វឌ្ឍនាកា ​ជា​កីឡាករ​សំខាន់​របស់​កម្ពុជា ​ដែល​កំពុង​មាន​របួស។ ខ្ញុំ​កំពុង​តែ​ពិចារណា​ក្នុង​ការ​រក​អ្នក​ជំនួស​គេ ​ប្រសិន​បើ​គាត់​មិន​អាច​ចូល​លេង​បាន”។ យ៉ាងណាមិញ ​ក្រោយ​ពី​ការ​បញ្ជាក់​យ៉ាង​នេះ​ហើយ Page សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ធ្វើ​ការ​ Live ​ពេល​ហ្វឹកហាត់​នោះ ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​អាច​ចូល​ហ្វឹកហាត់​បាន​តិច​ៗ​វិញ​ហើយ ដូច្នេះ​រំពឹង​ថា​រូបគេ​នឹង​អាច​ជា​ទាន់​ពេល​វេលា។

វឌ្ឍនាកា ​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្លឹប Fujieda MYFC ​នៅ​លីគ​លំដាប់​ទី ៣​របស់​ជប៉ុន​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប​បឹងកេត។ កីឡាករ​លេង​នៅ​តំបន់​បម្រើ​ប្រយុទ្ធ​រូប​នេះ តាំង​ពី​ផ្លាស់​ទៅ​ជប៉ុន ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​លីគ​បាន​ម្ដង​នៅ​ឡើយ​ទេ៕

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ មុន្នីរម្យ