ព្រោះ​ហេតុផល​ម្យ៉ាង អ្នក​បង្កើត​ប៊ូតុង Like ដល់​ថ្នាក់​លែង​ហ៊ាន​ប៉ះ​ Facebook

  • 2017-10-09 01:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Justin Rosenstein ជា​វិស្វករ​កម្មវិធី​ដែល​បាន​បង្កើត​ប៊ូតុង Like ក្នុង​​ឆ្នាំ ២០០៧ លើ Facebook បាន​សម្រេច​លុប​ចោល​កម្មវិធី Facebook ពី​ទូរសព្ទដៃ​​ខ្លួន​កាលពីឆ្នាំ២០១៧ កន្លងទៅ។ ហេតុផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម្យ៉ាង លោក​បាន​ប្រាប់​ថា​នោះ​មក​ពី​ភាព​ភ័យ​ខ្លាច​នៃ​បណ្ដាញ​សង្គម​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​មនុស្ស​ជុំវិញ​ពិភពលោក។

​​​បុរស​វ័យ ៣៤ ឆ្នាំ​ក្រៅ​ពី​លុប Facebook ចោល ក៏​បាន​ Block គណនី​ចេញ​ពី Reddit និង Snapchat ហើយ​បច្ចុប្បន្ន​កំពុង​ទិញ iPhone ថ្មី តែ​ប្រាប់​ជំនួយ​ការ​ឲ្យ​ដំឡើង​មុខងារ​ពិសេស​មិន​អាច​ដំឡើង​កម្មវិធី​អ្វី​បាន​ទាំង​អស់។

លោក Rosenstein បាន​​ថ្លែង​ទៀត​ថា "វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ព្យាយាម​អភិវឌ្ឍ​អ្វី​ដែល​ល្អ​បំផុត ប៉ុន្តែ​ក៏​បាន​ជះ​ផល​វិបាក​ឬ​ផល​អវិជ្ជមាន​ខ្លះ​ត្រលប់​មក​ពួក​គេ​វិញ"។

​​រំឭក​កាល​ពី​ឆ្នាំ ២០១៦ ការ​សិក្សា​មួយ​បាន​បង្ហាញ បើ​យុវវ័យ​ចំណាយ​ពេល​លើ​បណ្ដាញ​សង្គម​កាន់​តែ​ច្រើន ឥទ្ធិពល​នៃ​ជំងឺ​បាក់​ទឹកចិត្ត​នឹង​ឆាប់​កើត​មាន​លើ​ពួក​គេ​រហ័ស​បំផុត៕

ប្រភព៖ Independent   ប្រែសម្រួល៖ កៅ រក្សា