តំបន់​អឺរ៉ុប​និង​អាហ្វ្រិក​ ​រក​ឃើញ​ម្នាក់​​មួយ​ក្រុម​ទៀត​បាន​ឡើង​ទៅ World Cup

  • 2017-10-09 02:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូឡូញ​និង​អេហ្សីប​គឺ​ជា​ក្រុម​២​បន្ទាប់​ ដែល​បាន​កោះ​សំបុត្រ​យន្តហោះ ទៅ World Cup ​ប្រទេស​រុស្សី​ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​យប់​មិញ។

ប៉ូឡូញ​បាន​​ឈ្នះ​ម៉ុងតេណេក្រូ ដោយ​លទ្ធផល​ ៤-២ វ៉ា​ដាច់​ក្រុម​លេខ​ពី​ដាណឺម៉ាក​៥​ពិន្ទុ ដែល​ក្រុម​នេះ​បាន​ត្រឹម​ស្មើ​ជាមួយ​ រ៉ូម៉ានី ១-១ ប៉ុណ្ណោះ។ នេះ​គឺ​ជា​បាន​ឱកាស​ឡើង​ទៅ​លេង World Cup សាជាថ្មី​របស់​ក្រុម Lewandowski បន្ទាប់​ពី​បាន​លេង​ចុង​​ក្រោយ​នៅ​ឆ្នាំ​២០០៦។ ទល់​នឹង​ពេល​នេះ​គេ​បាន​រក​ឃើញ​១៥​ក្រុម​ហើយ ដែល​​មាន​កៅអី​នៅ​ក្នុង​ព្រឹត្រិការណ៍​ដ៏​ធំ​៤​ឆ្នាំ​ម្ដង​នេះ៕

ចំណែក​នៅ​តំបន់​អាហ្វ្រិក​ប្រទេស​អេហ្សីប​ដែល​ខកខាន​​លេង​ព្រឹត្តិការណ៍​ World Cup តាំង​ពី​ឆ្នាំ​១៩៩០នោះ ពេល​នេះ​បាន​ទៅ​ហើយ​ទោះ​សល់​១​ប្រកួត​ក្នុង​ដៃ​​ ក្រោយ​យក​ឈ្នះ កុងហ្គោ​ទាំង​ប្រផឹតប្រផើយ ២-១ កាល​ពី​យប់​មិញ​។ បច្ចុប្បន្ន​នៅ​ក្នុង​ពូល​ E អេហ្សីប​ឈរ​លេខ​១ មាន​១២​ពិន្ទុ​ដាច់​ក្រុម​លេខ​២​អ៊ូហ្គាន់ដា​៤​ពិន្ទុ។ ​​​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី