អ្នក​​គាំទ្រ​​វង្វេង​​ស្មារតី​​អស់ហើយ​​ ពេល​ឃើញ​​រូប​​ទាំង​​នេះ​​របស់​ Luhan ជាមួយ​​សង្សារ​ក្មេង!

  • 2017-10-09 02:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ EXO តារា​ចិន​ Luhan ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​ជាមួយ​តារា​សម្ដែង​ចិន​ Guan Xiaotong រួច​មក​ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ក្នុង​នោះ​ ខ្លះបាន​ចេញ​មុខ​អបអរ​សាទរ​នឹង​ដំណឹង​ល្អ​នេះ​ តែ​អ្នក​ខ្លះ​ទៀត​បែរ​ជា​មាន​អារម្មណ៍​មិន​ល្អ​ និង​ខូច​ចិត្ត​ជា​ខ្លាំង។

ស្រប​ជាមួយ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ភ្លូកទឹកភ្លូកដី​នេះ​ ក៏​មាន​រូបថត​ជា​ច្រើន​របស់​គូស្នេហ៍​នេះ​ ចាប់​ផ្ដើម​លេច​ឡើង​ពេញ​បណ្ដាញ​អ៊ីនធឺណិត ដែល​បង្ហាញ​ច្បាស់​ថា​ ពួកគេ​បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

រូបភាព​ខ្លះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ណាស់​ នៅ​ពេល​ឃើញ​អ្នក​ទាំង​ ២​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ស្រឡាញ់​គ្នា​បែប​នេះ ថែម​ទាំង​ចង់​ឃើញ​រូបភាព​ផ្សេងទៀត​ជា​ច្រើន​ទៀត​ផង។

តារា​ចម្រៀង​ចិន​ ដែល​បំបែក​ខ្លួន​ពី​ក្រុម​ចម្រៀង​កូរ៉េ​ EXO បាន​ណែនាំ​មិត្ត​ស្រី​វ័យ​ក្មេង​របស់​ខ្លួន​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​តុលាម្សិលមិញ​នេះ។ តារា​ស្រី​ដែល​ជា​គូ​ស្នេហ៍​របស់​ Luhan មាន​ឈ្មោះ​ Guan Xiaotong គឺ​ជា​តារា​សម្ដែង​ល្បី​មួយ​រូប​ក្នុង​ប្រទេស​ចិន​ ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​រឿង​ល្បីៗ​ជា​ច្រើន​រួមមាន៖ Nuan, The Promise, The Left Ear និងរឿងភាគ To Be A Better Man ជាដើម៕ ចុចអាន៖ ក្តៅៗ! Luhan ប្រកាស​ពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ Guan Xiaotong

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម