Arsenal ចង់​បាន ​Martial ទៅ​ជំនួស​ Sanchez

  • 2017-10-09 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal កំពុង​សម្លឹង​ចង់​បាន​ Anthony Martial ពី Manchester Unitedដើម្បី​ជំនួស​តំណែង​ Alexis Sanchez។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ The Mirror។

Anthony Martial

ការ​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​បារាំង​ធ្វើ​ឡើង​បន្ទាប់​ពី​ Sánchez ឈាន​ដល់​រដូវ​កាល​ចុងក្រោយ​ជាមួយ​ Arsenal ហើយ​អាច​ចាកចេញ​នៅ​ខែ​មករា​នេះ​ ឬ​ក៏​ចុង​រដូវ​កាល​ខណៈ​ដែល Martial ក៏​​មិន​សូវ​ជាប់​ជម្រើស​ដំបូង​ជាមួយ​ក្រុម​លោក Jose Mourinho ដែរ។

វីរបុរស​ Arsenal លោកThierry Henry ធ្លាប់​សរសើរ​ Martial ថា​ល្អ​ជាង​ខ្លួន​កាល​ពី​វ័យ​២១​ឆ្នាំ​។ Sánchez សឹង​តែ​ចេញ​ទៅ​ Manchester City ទៅ​ហើយ​កាល​ពី​រដូវ​ក្ដៅ​ប៉ុន្តែ​ត្រូវ​ខកខាន​ទៅ​វិញ​ដោយ​សារ​ Arsenal មិន​អាច​រក​អ្នក​ជំនួស​បាន៕

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ៉ុត