អបអរសាទរ! ចាប់​ពី​ថ្ងៃទី១៥នេះទៅ ​ឡើង​ភ្នំ​បូក​គោ​លែង​អស់​លុយ​ហើយ

  • 2017-10-09 10:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន សុខា អូតែល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ» និង​រមណីយដ្ឋាន​បូកគោ​ ដែល​នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​វេលា​ម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៧ តទៅ។

សម្ដេច​នាយក​រដ្ឋ​មន្រ្តី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា: «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។»

សម្ដេច ហ៊ុន សែន មានប្រសាសន៍​ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់ថា ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅទៀត ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។

សូមជម្រាបជូនថា តម្លៃសំបុត្រចំពោះការចូលទស្សនារមណីយដ្ឋានឋានសួគ៌បូកគោ មានតម្លៃ ១ម៉ឺនរៀលសម្រាប់ រថយន្តលក្ខណៈគ្រួសារ។ នេះបើតាមការោ្យដឹងពីអ្នកធ្លាប់ធ្វើដំណើរទៅទីនោះកន្លងមក៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី