មិន​ដែល​ដឹង! ការពិត​ Chompoo Araya បំបៅ​​កូន​ភ្លោះ​​​នាង​​របៀប​​នេះ​សោះ

  • 2017-10-10 03:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​ កូន​ភ្លោះ​របស់​តារា​សម្ដែង​ Chompoo Araya មាន​អាយុ​ ១​ខែ​ហើយ​ ហើយ​សម្រាប់​អ្នក​ម្ដាយ​រូប​នេះ​ក៏​មាន​សុខភាព​រឹងប៉ឹង​ច្រើន​ជាង​មុន​ដែរ។

ដោយ​សារ​មាន​កូន​ម្ដង​ដល់​ទៅ​ ២ ហេតុ​នេះ​ អ្នក​គាំទ្រ​មួយ​ចំនួន​ ពិត​ជា​ចង់​ដឹង​ណាស់​ ថាតើ​អ្នក​ម្ដាយ​ Chompoo បំបៅ​កូន​ម្ដង​ម្នាក់ ឫ​យ៉ាងណា? ចម្ងល់​ទាំង​នោះ​ត្រូវ​ស្រាយ​ នៅ​ពេល​តារា​ស្រី​រូប​នេះ​ បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី “3Zaap”។

ជាក់​ស្ដែង​ ម្ដាយ​របស់​ Thunder និង​ Storm ជ្រើ​សវិធី​បំបៅ​កូន​ម្ដង​ទាំង​ ២​តែ​ម្ដង​ ដោយ​ដាក់​កូន​ទាំង​ ២​នៅ​ក្រោម​ដៃ​ទាំង​សងខាង។ វិធី​នេះ​អាច​នឹង​កម្រ​បាន​ឃើញ​ ប៉ុន្តែ​វា​បង្ក​លក្ខណៈ​ងាយស្រួល​ចំពោះ​អ្នក​ម្ដាយ​រូប​នេះ​ ជាពិសេស​វា​ក៏​អាច​ជា​ចំណេះ​ដឹង​ថ្មី​សម្រាប់​អ្នក​ដែល​មាន​ទារក​ភ្លោះ​ផង​ដែរ៕

ចុចអាន៖ ព័ត៌មាន​ផ្សេងទៀត​ជុំវិញ Chompoo Araya

ប្រភព៖ jaizaa   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី