នីឡា បញ្ជាក់​ទំនាក់​ទំនង​​ជាមួយ​គូ​ដណ្ដឹង​​ និង​ថ្ងៃ​ចូល​រោង​ការ

  • 2017-10-11 03:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​​ព័ត៌មាន​​ នីឡា ​ជា​មួយ​គូ​ដណ្ដឹង​​ត្រូវ​បាន​​វិប​សាយ​​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​នាង និង​គូ​ដណ្ដឹង​បាន​ផ្ដាច់​ពាក្យ​ពី​គ្នា​ហើយ​ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ​។

ជុំវិញ​​ការ​លើក​ឡើង​ខាង​លើ​នេះ​ នីឡា សុំ​បដិសេធ​ថា​​មិន​មែន​ជា​ការ​ពិត​ឡើយ​ នាង​​ និង​អនាគត​ស្វាមី​នៅ​តែ​ស្រឡាញ់​គ្នា​ដូច​ដើម ហើយ​ត្រៀម​នឹង​ចូល​រោង​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទៀត​ផង​ ប្រសិន​បើ​ខែ​ឆ្នាំ​ល្អ​ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ នូវ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ថា​ នាង​ប្រច័ណ្ឌ​គូ​ដណ្ដឹង​ហួស​ហេតុ​​ នឹង​សុំ​ផ្ដាច់​ពាក្យ។​​

កូន​ស្រី​តា​វ៉ិចទ័រ​រូប​នេះ​បាន​​បន្ថែម​ថា​៖​" និយាយ​ទៅ​បង​ប្រសិន​ថ្ងៃ​ខែ​ល្អ​ពួក​ខ្ញុំ​ទាំង​ពីរ​​នាក់​ នឹង​រៀប​ការ​មុន​ពេល​កំណត់​បង​ ប្រហែល​ជា​ចុង​ឆ្នាំ​ ២០១៨ ព្រោះ​ខ្ញុំ​តាម​ប៉ា​​របស់​ខ្ញុំ​ គាត់​ចង់​ឲ្យ​ខ្ញុំ​រៀប​ការ​ពេល​ណា​គឺ​ពេល​ហ្នឹង​ហើយ​ មិន​ជំទាស់​គាត់​ទេ​"៕​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម