Magna ចូលរួមគម្រោងផលិតរថយន្តបើកបរខ្លួនឯងរបស់ BMW និង Intel

  • 2017-10-11 13:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនផលិតរថយន្តរបស់កាណាដា Magna International Inc និយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចូលរួមសម្ព័ន្ធមួយ មានភាគីក្រុមហ៊ុន BMW និង ក្រុមហ៊ុន Intel ដើម្បីអភិវឌ្ឍប្រព័ន្ធរថយន្តបើកបរដោយខ្លួនឯងសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនផលិតរថយន្តនៅឆ្នាំ ២០២០។

ចលនាចូលរួមនេះកើតឡើងក្រោយពេលក្រុមហ៊ុនរថយន្តមួយចំនួនកំពុងស្វែងរកសម្ព័ន្ធភាពកាន់តែខ្លាំងដើម្បីចែករំលែកការចំណាយខ្ពស់នៃការអភិវឌ្ឍបច្ចេកវិទ្យាផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិដែលទាមទារឱ្យមានការស្រាវជ្រាវអភិវឌ្ឍស៊ីជម្រៅ និងអ្នកជំនាញកម្មវិធីសហ្វវែក្រៅពីមានការចូលរួមពីក្រុមហ៊ុនផលិតរថយន្ត។

Magna គឺក្រុមហ៊ុនចុងក្រោយគេដែលចូលក្នុងសម្ព័ន្ធភាព BMW-Intel ដែលមានបំណងបង្កើតបច្ចេកវិទ្យាថ្មីអាចប្រើប្រាស់ក្នុងរថយន្តបើកបរដោយខ្លួនឯងលើដងផ្លូវនៅឆ្នាំ ២០២១ ។ ក្រៅពី BMW និង Intel ក៏មានក្រុមហ៊ុនមួយចំនួនទៀតស្ថិតក្នុងសម្ព័ន្ធភាពនេះរួមមានក្រុមហ៊ុន Mobileys (Intel ទិញយកតម្លៃ ១៥ ប៊ីលានដុល្លារ), Fiat Chrysler, Delphi Automotive និងក្រុមហ៊ុន Continental AG៕

ប្រភព៖ Reuters   ប្រែសម្រួល៖ សិរីបុទ្រ