អស់​ពី​​ Neymar ពេល​នេះ​ Cavani អន់​ចិត្ត​ជាមួយ​ Suarez?

  • 2017-10-12 03:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Edinson Cavani ទើប​តែ​ចប់​ជម្លោះ​ជាមួយ​​ Neymar ជុំវិញ​បញ្ហា​ដណ្ដើម​គ្នា​ទាត់​ប៉េណាល់ទី​ឲ្យ​ Paris Saint-Germain កាល​ពី​ខែ​​មុន​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​បាល់ទាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

Cavani និង Suarez

រឿងរ៉ាវ​កាល​ណោះ​​មាន​ទាំង​​ការ​លូកដៃ​ពី​សំណាក់​ម្ចាស់​ក្លឹប​ដោយ​ព្រម​ឲ្យ​ Cavani ១​លាន​អឺរ៉ូ​ដើម្បី​បោះបង់​សិទ្ធ​ទាត់​ប៉េណាល់ទី​ឲ្យ​ទៅ​ Neymar តែ​ត្រូវ​សាមី​ខ្លួន​បដិសេធ​។ ស្ងប់​រឿង​មិន​បាន​ប៉ុន្មាន​ផង​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​មាន​បញ្ហា​មួយ​ទៀត​ជាមួយ​ Suarez នៅ​ក្រុម​ជម្រើស​ជាតិ។

កាល​ពី​ថ្ងៃ​ពុធ​​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup រវាង​អ៊ុយរុយហ្គាយ​ និង​បូលីវី​ កាមេរ៉ា​បាន​តាម​ចាប់​សកម្មភាព​មិន​ប្រក្រតី​រវាង​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ ក្នុង​នោះ​គេ​ឃើញ​ Cavani និង​ Suarez ប្រកែក​គ្នា​តឹង​សរសៃ​.ក​។ ក្នុង​វីដេអូ​ Cavani ទំនង​ជា​ខឹង​ Suarez ដែល​មិន​បញ្ជូន​បាល់​ឲ្យ​ខ្លួន​ ហើយ​សុខចិត្ត​ស៊ុត​បើ​ទោះ​ជា​ជំហរ​មិន​ល្អ​ក៏​ដោយ។

ហេតុ​ការណ៍​បន្ទាប់​មក​ទៀត​ Suarez បាន​ស៊ុត​ចូល​ទី​ប៉ុន្តែ​ Cavani បែរជាដើរ​ទៅ​កន្លែង​កែ​បាល់​មិន​ខ្វល់​ពី​ការ​អបអរ​ជាមួយ​មិត្ត​រួម​ក្រុម​ឡើយ។ ចប់​ការ​ប្រកួត​នោះ​ អ៊ុយរុយហ្គាយ​ឈ្នះ បូលីវី​ ៤-២ ស៊ុត​បញ្ចូល​ទី​ដោយ​ Martin Caceres ១​គ្រាប់​, Cavani ១​គ្រាប់ និង​ Suarez ២គ្រាប់៕

អត្ថបទ៖ វីរ៉ុត