ម្ចាស់​ Ballon d’Or ឆ្នាំ​៩៥​ក្លាយ​ជា​ប្រធានាធិបតី លី​បេ​រី​យ៉ា

  • 2017-10-12 08:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

George Manneh Weah អតីត​កីឡាករ​បាល់ទាត់​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​ជា​ច្រើន​នៅ​អឺរ៉ុប​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​នៃ​លី​បេ​រី​យ៉ា​ជា​ប្រទេស​ស្ថិត​នៅ​ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក​។

Manneh Weah

បុរស​វ័យ​៥១​ឆ្នាំ​បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ឆ្នាំ​២០០៣​ ហើយ​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០០៥។ នៅ​ឆ្នាំ​២០១១ Weah បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណែង​អនុ​​ប្រធានាធិបតី​តែ​មិន​ជោគជ័យ​ទើប​តែ​ឆ្នាំ​២០១៧​នេះ​រូប​លោក​បាន​ឈ្នះ​ជា​បេក្ខភាព​ប្រធានាធិបតី​ដែល​នឹង​ទៅ​ជំនួស​លោក​ស្រី​ Ellen Sirleaf Johnson​ ក្នុង​ពេល​ឆាប់ៗ។

លេង​ជា​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​ប្រមាណ​១១​ផ្សេង​គ្នា Weah បាន​ឈ្នះ​ Ballon d'Or ក្នុង​ឆ្នាំ​១៩៩៥​ពេល​លេង​ជាមួយ​ Paris Saint-Germain ធ្វើឲ្យ​រូប​លោក​ក្លាយ​ជា​កីឡាករ​អាហ្វ្រិក​ទី​មួយ​ដែល​កាន់កាប់​មាន​រង្វាន់​ផ្ទាល់ ខ្លួន​ដ៏​ធំ​មួយ​នេះ៕

ប្រភព៖ standard   ប្រែសម្រួល៖ វីរ៉ុត