បិសាច​ Man Utd ​អាច​ទៅ​លួច​ស៊ី​ហង្ស​ក្រហម​ Liverpool ​បាន​អត់​យប់​នេះ

  • 2017-10-14 00:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​បាន​ត្រលប់​មក​វិញ​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ ​ដោយ​ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​ត្រូវ​ទៅ​លេង​នៅ​ទឹក​ដី​របស់​ហង្ស​ក្រហម Liverpool ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​។

Jose Mourinho នឹង​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ Manchester United ទៅ​កាន់​ Anfield នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយ​គ្មាន​កម្លាំង​សំខាន់​៣​គឺ Paul Pogba, Marouane Fellaini និង​ Michael Carrick។ ខណៈ​ដែល​ Liverpool ​នឹង​ត្រូវ​បាត់បង់​កីឡាករ​សំខាន់ Sadio Mane ដោយសារ​តែ​របួស​អំឡុង​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ។

ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​ប៉ះ​គ្នា​២​រដូវ​កាល​មុន ​គឺ​ស្មើ​គ្នា​ទាំង​ពីរ​ជើង ​ដោយ​មិន​មាន​នរណា​យក​បាន​៣​ពិន្ទុ​ឡើយ ដូច្នេះ​ចាំ​មើល​សប្ដាហ៍​នេះ​មើល ​ថា​តើ​ក្រុម​បិសាច​ក្រហម​ដែល​កំពុង​តែ​ឡើង​ជើង​ខ្លាំង អាច​ហូប​ក្រុម​ធ្លាក់​ជើង​បន្តិច Liverpool ​បាន​ឬ​អត់? ខាង​ក្រោម​នេះ​ជា​ការ​វិភាគ​របស់​អ្នក​ជំនាញ​ Sabay ទាក់ទង​ការ​ប្រកួត​ខាង​លើ​នេះ៖

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម