Mourinho ថានឹង​ដាក់​លេង​ខ្សែ​ការពារ១នាក់ ខ្សែប្រយុទ្ធ៩នាក់ ពេល​លេង​ទល់​នឹង​ Liverpool

  • 2017-10-13 13:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ អ្នក​ចាត់​ការ​ទូទៅ​ក្លឹប​បិសាច​ក្រហម Manchester United លោក Jose Mourinho ថា​នឹង​ដាក់​លេង​ខ្សែ​ការពារ ១នាក់ និង​ខ្សែ​ប្រយុទ្ធ ៩នាក់ ពេល​ប្រកួត​ជាមួយ​ Liverpool នៅ​ថ្ងៃ​ស្អែក។

ក្នុង​សន្និសីទ​កាសែត​អម្បាញ់មិញ​នេះ ពេល​អ្នក​សារព័ត៌មាន​សួរ​ថា​តើ​លោក​Mourinho នឹង​ប្រើ​ទម្រង់​ប្រយុទ្ធ​ ឬ​អត់​ពេល​លេង​ជាមួយ​ Liverpool អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​ឆ្លើយ​តប​ទៅ​វិញ​ថា៖ "ហ្នឹង​ហើយ ប្រហែល​ជា​យើង​នឹង​ដាក់​លេង​ខ្សែ​ការពារ ១នាក់ និង​ខ្សែ​ប្រយុទ្ធ ៩​នាក់​ កុំ​ភ័យ​ថា​យើង​លេង​មិន​ប្រយុទ្ធ។ លោក Mourinho បាន​បន្ត​ទៀត​ថា៖ "យើង​នឹង​ដាក់​​កីឡាករ​ម្នាក់​នៅ​ចាំ​ការពារ​នៅ​ខាង​ក្រោម ហើយ​បន្ទាប់​មក​យើង​នឹង​ប្រើ​ទម្រង់​ថ្មី​ ហើយ​ទម្រង់​ហ្នឹង​ជា​ការ​វិវត្តន៍​ថ្មី​មួយ​នៃ​បាល់ទាត់ ដោយ​យើង​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ​ចំនួន ៩​នាក់​លេង​នៅ​ខាង​លើ អ៊ីចឹង​កុំ​ភ័យ​ថា​យើង​លេង​មិន​ប្រយុទ្ធ"។

លោក Jose Mourinho កន្លង​មក​ត្រូវ​បាន​រង​ការ​រិះ​គន់​ថា​លេង​ទម្រង់​ការពារ ពេល​លេង​ប៉ះ​ជាមួយ​ក្រុម​ធំ​ៗ បើ​ទោះ​ជា​រឿយៗ​លោក Mourinho បដិសេធ​នឹង​ការ​ទិតៀន​ទាំង​នេះ​ក៏​ដោយ៕

ប្រភព៖ Twitter   ប្រែសម្រួល៖⁣ ហ៉ីម⁣⁣ រស្មី

អត្ថបទថ្មី