១៩សន្លឹក រូបថតពណ៌ នៅក្នុងសង្គ្រាមលោកលើកទី២ កម្របានឃើញបំផុត

  • 2017-10-14 02:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ចាក់​ពណ៌​ជា​ច្រើន​សន្លឹក ត្រូវ​បាន​គេ​ចេញ​ផ្សាយ ដោយ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​លម្អិត នូវ​ទិដ្ឋភាព​ដ៏​សាហាវ នៃ​សង្គ្រាម​លោក​លើក​ទី២ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ជា​មួយ​គ្នា​នេះ​ដែរ រូបថត​ទាំង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទាហាន​អាមេរិក ព្យាយាម​បើក​រថក្រោះ និង​រថយន្ត​ឆ្លង​កាត់​តំបន់​ព្រៃ​ដ៏​លំបាក នៅ​ប្រទេស​ប៉ាពូញូវហ្គីណេ (Papua New Guinea) ក៏​ដូច​ជា​កង​ទ័ព​ជើង​ទឹក​អាមេរិក ប្រើប្រាស់​កាំភ្លើង​បាញ់​ភ្លើង​ទៅ​លើ​បន្ទាយ​ជប៉ុន នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ផង​ដែរ។

លោក Royston Leonard អាយុ ៥៥ឆ្នាំ មក​ពី​ទីក្រុង Cardiff ប្រទេស​វែល ដែល​បាន​ចំណាយ​ពេល​ចាក់​ពណ៌​រូបថត​ទាំង​នេះ ជឿជាក់​ថា ពួក​វា​បាន​បង្ហាញ​ពី​ភាព​ច្បាស់លាស់​នៃ​ការ​តស៊ូ ដែល​កង​ទ័ព​អាមេរិក​បាន​ជួប​ប្រទះ នៅ​ឯ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

គួរ​បញ្ជាក់​ថា ការ​វាយប្រហារ​មិន​បាន​រំពឹង​ទុក​របស់​ជប៉ុន ទៅ​លើ​កំពង់ផែ Pearl Harbor នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ១៩៤១ បាន​បង្ហាញ​ពី​ការ​ចាប់ផ្ដើម​សង្គ្រាម​ប៉ាស៊ីហ្វិក និង​ការ​ចូល​រួម​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២។ មនុស្ស​ប្រហែល ៣៦លាន​នាក់​បាន​ស្លាប់ និង​របួស ក្នុង​អំឡុង​សង្គ្រាម​នៅ​ប៉ាស៊ីហ្វិក​នោះ៕

ចង់​ដឹង​ថា រូបថត​ទាំង​នោះ​យ៉ាង​ណា​ខ្លះ សូម​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី