ញាក់សាច់! មកមើល Bugatti, Lamborghini និង LaFerrari នាំគ្នាបើក Off-Road

  • 2017-10-14 07:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ Supercar មួយ​ចំនួន ចំណាយ​ពេល​ភាគច្រើន​ជាប់​នៅ​ក្នុង​ផ្ទះ ឬ​យានដ្ឋាន ហើយ​កម្រ​បាន​ចេញ​មក​ខាង​ក្រៅ​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា រថយន្ត​ទាំង​នេះ​មិន​ដូច​គ្នា​នោះ​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​មួយ​ខ្សែ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram បាន​បង្ហាញ​ឲ្យ​ឃើញ រថយន្ត​ប្រភេទ Supercar ជាច្រើន ដូចជា Bugatti Veyron Super Sport, Bugatti EB110, Lamborghini Miura SV, Lamborghini Countach និង Ferrari LaFerrari បង្អួត​សមត្ថភាព​គ្នា ដោយ​បើក Drift នៅ​លើ​ផ្លូវ Off-Road ដែល​មាន​លក្ខណៈ​រអិល និង​កង្វក់​ខ្លាំង​មែនទែន។

យ៉ាងណាមិញ គេ​មិន​បាន​ដឹង​ច្បាស់​ឡើយ​ថា អ្នក​បង្កើត​វីដេអូ​នេះ​ជា​នរណា ប៉ុន្តែ​គេ​ជឿជាក់​ថា វា​ជា​របស់ Channel នៃ​គេហទំព័រ YouTube មួយ មាន​ឈ្មោះ​ថា TaxTheRich៕

ចង់​ដឹង​យ៉ាង​ណា ទៅ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី