ក្រុម​ឡុងដុង​ទាំង​២ Chelsea & Arsenal កាន់​ដៃ​គ្នា​បាន​០​ពិន្ទុ​ដូចគ្នា សប្ដាហ៍​នេះ

  • 2017-10-15 03:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​ទី​៨ នេះ​ក្រុម​រួម​ទីក្រុង​ឡុងដុង​ទាំង​ពីរ Chelsea និង​ Arsenal បាន​​ភ្លាត់​បរាជ័យ​ដូច​គ្នា ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចំណាត់​ថ្នាក់​ក្នុង​តារាងពិន្ទុ។

រឿង​ដ៏​គួរ​ភ្ញាក់​ផ្អើល​​​តោខៀវ​បាន​ចាញ់​ក្រុម​បាត​តារាង​មិន​ដែល​ស្គាល់​ពាក្យ​ឈ្នះ​សោះ Crystal Palace ក្នុង​លទ្ធផល​ ២-១។ Cesar Azpilicueta បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​១១ ហើយ​នេះ​ជា​គ្រាប់​ដំបូង​របស់​ដំបូង​ក្នុង​លីគ​របស់ Crystal ក្រោយ​លេង​អស់​៧៣១​នាទី។ តែ​នាទី​១៨ Tiemoue Bakayoko របស់ Chelsea ក៏​តាម​បាន​ស្មើ​វិញ មុន​ពេល Wilfried Zaha សម្រេច​គ្រាប់​ចុង​ក្រោយ​ធានា​៣​ពិន្ទុ​ឲ្យ Crystal ។

ជុំវិញ​រឿងរ៉ាវ​កាំភ្លើង​ធំ​វិញ ពួក​គេ​ក៏​បាន​រង​ភាព​អាម៉ាស់​ ដោយ​ក្រុម​ម្ចាស់​ផ្ទះ Watford ក្នុង​លទ្ធផល​ ២-១​ដូចគ្នា។ ២​គ្រាប់​របស់ Watford ធ្វើ​បាន​ដោយ​កីឡាករ Troy Deeney និង Tom Cleverley ខណៈ Per Mertesacker ជា​ម្ចាស់​គ្រាប់​របស់​ក្រុម Arsenal។ បរាជ័យ​នេះ​​បាន​ទម្លាក់ Chelsea និង​ Aesenal មក​នៅ​លេខ​៥​និង​៦ មាន​១៣​ពិន្ទុ​ដូច​គ្នា៕ ​

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី