Pep​ ថា Man City ប្រកួត​យប់​មិញ ជា​ការ​លេង​ល្អ​បំផុត​តាំង​ពី​​លោក​ចូល​ដឹក​នាំ

  • 2017-10-15 03:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​និយាយ​សរសើរ​លើ​កូន​ក្រុម​របស់​ខ្លួន បន្ទាប់​ពី​បំពេញ​តួនាទី​យ៉ាង​ល្អ​​ជួយ Manchester City ឈ្នះ Stoke  City ដល់​ទៅ ៧-២ កាល​ពី​យប់​មិញ។

ខ្សែបម្រើ​បែលហ្សិក Kevin De Bruyne ​បាន​​ក្លាយ​ជា​សរសៃ​ឈាម​ដ៏​សំខាន់​សម្រាប់​ក្រុម​ក្នុង​ការ​នាំ​លេង ហើយ​រូប​គេ​​បាន​ជួយ​បញ្ជូន​គ្រាប់​បាល់​បាន​​២​គ្រាប់ ក្នុង​ចំណោម​៧​គ្រាប់​របស់ Man City។ ចំពោះ​​អ្នក​រួម​ចំណែក​រក​គ្រាប់​បាល់​មាន​ដូច​ជា Gabriel Jesus ២​គ្រាប់ Raheem Sterling,​ David Silva​​,Fernandinho​, Leroy Sane​ និងBernardo Silva ម្នាក់​១​គ្រាប់។

ក្រោយ​ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ Pep បាន​លើក​ឡើង​ថា៖ "ខ្ញុំ​សប្បាយ​ចិត្តន​នឹង​ជ័យជម្នះ​នេះ​ ពួក​យើង​បាន​ផ្ដោត​អារម្មណ៍​លេង​ បន្ទាប់​ត្រលប់​ពី​ជួយ​ជម្រើស​ជាតិ។ ពួក​យើង​មិន​ងាយ​បាត់​បាល់​ទេ ពួក​យើង​លេង​លឿន​នឹង​សាមញ្ញ​។ នេះ​​​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន។ វា​គឺ​​ការ​លេង​ល្អ​បំផុត​តាំង​ពី​ខ្ញុំ​មក​ទី​នេះ"៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី