Fifa Ranking ​ខែ​នេះ​ កម្ពុជា​ហក់ឡើង​ពីរ​លេខ​ឈរ​លើសិង្ហបុរី

  • 2017-10-16 08:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចំណាត់​ថ្នាក់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ហក់​ឡើង​​២​​លេខ​ក្នុង​តារាង​ Fifa Ranking ​ដោយ​ស្ថិត​នៅ​លេខ ១៧០ ឈរ​លើ​ជើង​ខ្លាំង​សិង្ហបុរី សម្រាប់​ខែ​តុលា ឆ្នាំ​២០១៧​​នេះ។ ចំណាត់​ថ្នាក់​ខែ​នេះ​មាន​ន័យ​ថា កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​​៧​នៅ​តំបន់​អាស៊ាន ​ស្មើ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ដែល​មាន​១១០​ពិន្ទុ​ដូច​គ្នា។ ​ក្រុម​ជម្រើស​ជាតិ​​សិង្ហបុរី​លេខ​៩ ប៊្រុយណេលេខ​១០ និង​ទីម័រ​លេខ​១១ ខណៈ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​ស្ថិត​នៅ​លើ​គេ​ក្នុង​តំបន់​អាស៊ាន​នេះ៕

ចំណាត់​ថ្នាក់​នៅ​តំបន់​អាស៊ាន​ទាំង​១១​ប្រទេស
ចំណាត់​ថ្នាក់​ក្រុម​កំពូល​ទាំង​១០

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​