វ៉ូវ! ក្រុម​ជើង​ឯក​ MATIC ទាំង​ពីរ​របស់​កម្ពុជា​ឈ្នះ​តំបន់​ទី​៣​មក​ភ្នំពេញ

  • 2017-10-16 09:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​តំបន់​ទី​៣​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​បាន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​៣​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ហើយ​គឺ​ក្រុម​​ល្បី​ឈ្មោះ​ Never Care ជា​ជើង​ឯក​ប្រចាំ​តំបន់​ទី​៣​ ក្រុម​ Secret ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ និង​ក្រុម​ TheMichael ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ Never Care និង​ Secret ​ជា​ក្រុម​ជើង​ឯក​ពាន​រង្វាន់​អន្តរជាតិ​ MATIC របស់​កម្ពុជា​​ដែល​ប្រកួត​នៅ​តំបន់​ទី​៣​គឺ​​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង ប៉ៃលិន​ និង​ បន្ទាយ​មាន​ជ័យ​ ​ដែល​ប្រកួត​កាល​​ថ្ងៃ​ទី​ ១៤ ខែ​តុលា​ ឆ្នាំ​២០១៧​។

ក្រុម Never Care លេខ​១
ក្រុម Secret លេខ​២
ក្រុម The Michael លេខ​៣

សម្រាប់​លទ្ធផល​តំបន់​ទី​២​៖ ក្រុម​លេខ​១​ Revenger ក្រុម​លេខ​២ Innocent និង​លេខ​៣ Infinity សម្រាប់​វិញ្ញាសា AK2 និង​ក្រុមAwaesome សម្រាប់​វិញ្ញាសា Dota2។

ក្រុម Revenger
ក្រុម Innocent
ក្រុម​ Infinity
ក្រុម​ Awaesome

​ក្រុម​ Never Care ជា​ជើង​ឯក​ MATIC 2017

ក្រុម​អេឡិចត្រូនិក​កម្ពុជា​ Nevercare ​ក្លាយ​ជា​ជើង​ឯក​​កីឡា​អេឡិចត្រូនិក​​ MATIC 2017 បន្ទាប់​ពី​ផ្តួល​ក្រុម​​អតីត​ជើង​ឯក​ឆ្នាំ​ចាស់​ Superior របស់​ប្រទេស​ថៃ​កាល​ពី​ខែ​​មករា ដើម​ឆ្នាំ​នេះ​ ហើយ​យក​ពាន​រង្វាន់​ដ៏​អស្ចារ្យ​មក​ប្រទេស​កម្ពុជា​ជា​មួយ​ប្រាក់​រង្វាន់ ១៥០០០​ដុល្លារ​អាមេរិក។ នេះ​ជា​ប្រវត្តិ​សាស្ត្រ​ឈ្នះ​ជើង​ឯក​លើក​ទី​២​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

ក្រុម Never Care ឈ្នះ​ជើងឯក MATIC 2017

ក្រុម Secret ជា​ជើង​ឯក​ MATIC 2015

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ Secret ដែល​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2015 ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​កម្ពុជា​ ថៃ​ ម៉ាឡេស៊ី​ សិង្ហបុរី​ ឥណ្ឌូណេស៊ី​ និង​តៃវ៉ាន់។ Secret បាន​នាំ​ពាន​រង្វាន់​​ដ៏​អស្ចារ្យ​មក​ទឹក​ដី​កម្ពុជា​​អម​ដោយ​ប្រាក់​រង្វាន់​​១៥០០០​ដុល្លារ​អាមេរិក។ នេះ​ជា​​ប្រវត្តិ​សាស្ត្រ​ឈ្នះ​​ជើង​ឯក​លើក​ទី​១​​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា៕

ក្រុម Secret ឈ្នះ​ជើងឯក MATIC

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

អត្ថបទ៖ ជាន ចាន់រ៉ា