Mourinho ថានឹងមិនបញ្ចប់អាជីពខ្លួននៅ Man Utd ទេ
- 2017-10-17 02:08:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ថានឹងមិនបញ្ចប់អាជីពខ្លួននៅ Man Utd ទេ
ចន្លោះមិនឃើញ
អ្នកចាត់ការទូទៅក្លឹប Manchester United លោក Jose Mourinho កាលពីពេលថ្មីៗនេះ បាននិយាយថានឹងបញ្ចប់អាជីពជាគ្រូបង្វឹករបស់ខ្លួនក្នុងក្លឹបបិសាចក្រហមនោះទេ។
លោក Mourinho បានថ្លែងទៅកាន់ទូរទស្សន៍បារាំង Telefoot ថា៖ "ខ្ញុំនៅតែជាគ្រូបង្វឹកដែលមានការព្រួយបារម្ភច្រើន ហើយក៏ជាគ្រូបង្វឹកដែលមានមហិច្ឆតាខ្ពស់ ចង់សាកល្បងនូវអ្វីថ្មីៗ"។ ពេលដែលសួរថា លោកនឹងដឹកនាំក្លឹប Manchester United រហូតដល់ចូលនិវត្តន៍ឬអត់ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានបន្តទៀតថា៖ "ទេ។ ខ្ញុំមិនជឿថាខ្ញុំអាចធ្វើអ៊ីចឹងបានទេ។ ខ្ញុំប្រាកដក្នុងចិត្តណាស់ ថាខ្ញុំនឹងមិនបញ្ចប់អាជីពរបស់ខ្ញុំនៅ Manchester United ទេ"។
លោក Mourinho បានក្លាយជាអ្នកចាត់ការក្លឹបបិសាចក្រហមកាលពីឆ្នាំមុន ព្រមទាំងជួយឲ្យក្លឹបយក្សអង់គ្លេសមួយនេះឈ្នះពានចំនួន ៣ក្នុងរដូវកាលដំបូងរបស់ខ្លួន៕