ចាន់ វឌ្ឍនាកា ​នឹង​បាន​ចូល​លេង​​លើក​ដំបូង​នៅ​ជប៉ុន ​ក្រោយ​ចំណាយ​ពេល​ជិត​១​ឆ្នាំ

  • 2017-10-17 03:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​នឹង​បាន​ចូល​លេង​ជា​លើក​ដំបូង​ឱ្យ​ក្លឹប​ Fujieda MYFC ​ក្នុង​ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ ​ក្រោយ​ពី​ចំណាយ​ពេល​ហ្វឹកហាត់​ជា​យូរ​មក​ហើយ។ ​នេះ​បើ​តាម​ការ​បង្ហោះ​របស់​ក្លឹប​បាល់ទាត់ Fujieda MYFC ។

ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​នឹង​ត្រូវ​ត​ទល់​ជាមួយ​នឹង​ SC Sagamihara នៅ​កីឡដ្ឋាន Ekopa នា​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ១១​ព្រឹក។ ប្រភព​ដដែល បាន​ហៅ​ការ​ប្រកួត​នេះ​ថា "Cambodia match day” ដែល​ជា​ការ​លេង​ជា​លើក​ដំបូង​របស់ "Cambodia's Messi” ឬ "Cambodia's hero” នៅ J3-League។

ឆ្លង​កាត់ ២៦​ប្រកួត​កន្លង​ទៅ Fujieda កំពុង​ឈរ​លេខ​៩ មាន ៣៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Tochigi ដែល​មាន ៥២​ពិន្ទុ។ ចំណែក ក្រុម SC Sagamihara កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១២ មាន​ទើប​តែ ២៩​ពិន្ទុ​។ ខណៈ​ដែល​ក្នុង​លីគ​ ​ចាន់ វឌ្ឍនាកា ​ផ្លាស់​ទៅ​ជា​ច្រើន​ខែ​មក​ហើយ ​មិន​ទាន់​​បាន​ចូល​ជួយ​ក្រុម​ឡើយ ​ទើប​តែ​មាន​ឱកាស​នៅ​ចុង​សប្ដាហ៍​នេះ​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី