រូបកូនតុកកែ ឈរកាច់រាង ត្រូវអ្នកលេងអ៊ីនធឺណិត យកទៅកាត់ត គួរឲ្យអស់សំណើច

  • 2017-10-17 03:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​នៅ​ចាំ​បាន កាល​ពី​ចុង​ខែ​សីហា កន្លង​ទៅ​នេះ សត្វ​ជ្រូក​មួយ​ក្បាល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ចិន​ជា​ច្រើន បន្ទាប់​ពី​វា​បាន​ញញឹម​យ៉ាង​ស្រស់ ខណៈ​ពេល​កំពុង​ត្រូវ​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​ទឹក​ជំនន់ នៅ​ក្នុង​ខេត្ត Sichuan ប្រទេស​ចិន ហើយ​រូប​របស់​វា​ត្រូវ​បាន​គេ​យក​ទៅ​កាត់​ត និង​បង្ហោះ​ព្រោងព្រាត នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។

មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ឡើយ កាល​ពី​ពេល​ថ្មីៗ​នេះ រូប​កូន​តុកកែ​ឈរ​កាច់​រាង​មួយ​ក្បាល កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។ មិនតែប៉ុណ្ណោះ មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​យក​រូប​កូន​តុកកែ​មួយ​ក្បាល​នោះ ទៅ​កាត់​ត​ចេញ​ជា​រូប​បែប​កំប្លែង គួរ​ឲ្យ​អស់​សំណើច​មែន​ទែន។

កូន​តុកកែ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រភេទ​តុកកែ Leopard Gecko ដែល​វា​បាន​បង្ហាញ​ខ្លួន​នៅ​លើ​គេហទំព័រ​ដ៏​ល្បី Reddit កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មុន​ពេល​សង្គ្រាម​កែ​រូប Photoshop បាន​ចាប់ផ្ដើម៕

ចង់​ដឹង​ថា រូប​ទាំង​នោះ​យ៉ាង​ណា​ខ្លះ ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង