Mercedes ​ប្រមូល​រថយន្ត​ជិត​កន្លះ​លាន​គ្រឿង​ ជុំវិញ​បញ្ហា​ពោង​សុវត្ថិភាព​

  • 2017-10-18 02:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Mercedes-Benz ​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ ខ្លួន​កំពុង​ប្រមូល​រថយន្ត​ចំនួន​ ៤០០ ០០០ គ្រឿង​ទូទាំង​ចក្រភព​អង់គ្លេស​ដោយ​សារ​កំហុស​បច្ចេកទេស​ពោង​សុវត្ថិភាព​។

សេចក្តី​ថ្លែង​ការណ៍​ប្រកាស​ដោយ​ Mercedes-Benz ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​មេ​ Daimler ​និយាយ​ថា​ បញ្ហា​ពោង​សុវត្ថិភាព​នេះ​មិន​ពាក់ព័ន្ធ​នឹង​វិបត្តិ​ពោង​សុវត្ថិភាព​នៅ​ឯ​ក្រុមហ៊ុន​ជប៉ុន​ Takata ​នោះ​ទេ​ ។ ក្រុមហ៊ុន​ Mercedes-Benz ​នឹង​ប្រមូល​រថយន្ត​ម៉ូដែល​ A, B, C, E, CLA, GLA និង​ម៉ូដែល​ GLC ​ដែល​ផលិត​ចន្លោះ​ខែ​វិច្ឆិកា​ ២០១១ ​និង​ខែកក្កដា​ ២០១៧។

ក្នុង​សេចក្តីថ្លែងការណ៍​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ចំនួន​រថយន្ត​នឹង​ត្រូវ​ហៅ​មក​វិញ​ទេ​តែ​ក្រោយ​មក​ក្រុមហ៊ុន​អះអាង​ថា​ រថយន្ត​ចំនួន​ ៤០០ ០០០ ​គ្រឿង​ពាក់ព័ន្ធ​បញ្ហា​ពោង​សវត្ថិភាព​។

ក្រុមហ៊ុន​ថា​ ពន្លឺ​ប្រកាស​អាសន្ន​ពី​ពោង​សុវត្ថិភាព​ និង​ចង្កៀង​ប្រកាស​អាសន្ន​ពោង​សុវត្ថិភាព​ពណ៌​ក្រហម​អាច​ត្រូវ​បាន​បង្ហាញ​ដោយ​កំហុស​បច្ចេកទេស​ ។ យ៉ាងណាមិញ​ត្រូវ​ចំណាយ​ពេល​ ១ ​ម៉ោង​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ហើយ​ការ​ជួសជុល​នឹង​មិន​ឥត​គិត​ថ្លៃ​ឡើយ​៕

ប្រភព៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម