Liverpool បញ្ចេញ​សាច់ដុំ​នៅ UCL ​បំបាក់ Maribor ៧ទល់០​

  • 2017-10-18 00:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool ទីបំផុត​បាន​រក​ឃើញ​ជ័យ​ជម្នះ​ ក៏​ដូច​ជា Clean sheet លើក​ដំបូង​យក​ឈ្នះ​ Maribor ៧-០ សឹង​មិន​គួរ​ឲ្យ​ជឿ​។

ក្នុង​ការប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ E សឹង​ពេញ​មួយ​ប្រកួត​គឺ​បាល់​គ្រប់គ្រង​ដោយ​ Liverpool ក្នុង​នោះ​នៅ​វគ្គ​ទី​មួយ​ក្រុម​ជើងឯក​ទ្វីប​អឺរ៉ុប​៥​សម័យ​កាល​បាន​ស៊ុត​ចូល​៤​គ្រាប់​ដោយ​កីឡាករ Firmino ១គ្រាប់​នៅ​នាទី​ ទី៤, Coutinhoនាទី​១៣ និង​ Mohamed Salah នៅ​នាទី​១៩ និង​៤០។

នៅ​វគ្គ​ទី​ពីរ​ក្រុម​លោក​ Jurgen Klopp នៅ​តែ​មិន​ឆ្អែតឆ្អន់​ហើយ​បាន​បន្ថែម​៣​គ្រាប់​ទៀត​ទម្លាយ​សំណាញ់​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​ Firmino ដដែល​នៅ​នាទី​៥៤, Oxlade-Chamberlain​ នៅ​នាទី​៨៦ និង​ខ្សែ​ការពារ​វ័យ​ក្មេង​ Alexander-Arnold នៅ​នាទី​៩០។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ Liverpool ឡើង​កាន់កាប់​ដំណែង​លេខ​១​ក្នុង​ពូល​ក្រោយ​ពេល​ Sevilla បាន​ភ្លាត់​ចាញ់​ Spartak Moscow ៥-១៕

អត្ថបទ៖ វីរ៉ុត