ស្ពានឆ្លងទន្លេសាបថ្មីនឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ
- 2017-10-18 02:00:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានឆ្លងទន្លេសាបថ្មីនឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ
ចន្លោះមិនឃើញ
មន្ទីរសាធារណការរាជធានីភ្នំពេញកាលពីម្សិលមិញឲ្យដឹងថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះនឹងមានបើកការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាបពីខណ្ឌឫស្សីកែវទៅកាន់ខណ្ឌជ្រោយចង្វារ។
(គំរូប្លង់ស្ពានដែលបង្ហាញដោយមន្ទីរសាធារណការរាជធានី/រូបភាព៖ មន្ទីរសាធារណការ)
បើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ ស្ពាននេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រភ្ជាប់ពីផ្លូវសាលាដែកក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទៅកាន់ខណ្ឌជ្រោយចង្វារ។ ស្ពាននេះ និងមានបួនគន្លងសម្រាប់ធ្វើដំណើរ ពោលគឺទៅពីរគន្លង មកពីរគន្លង ហើយមានចិញ្ចើមសម្រាប់ថ្មើរជើង១,២៥ម៉ែត្រ សងខាង។ នេះបើតាមប្រភពដដែល។
បើតាមមន្ទីរសាធារណការនៅថ្ងៃបើកការដ្ឋាន សម្តេច ហ៊ុន សែន នឹងចូលរួមជាអធិបតី៕