ក្រុម​ល្ខោន​ល្បី​មួយ​នៅ​បារាំង​ នឹង​មក​សម្តែង​នៅកម្ពុជា​ដើម្បីរៃអង្គាស​ថវិកា​សម្រាប់អង្គការ​កុមារ PSE

  • 2017-10-18 04:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ល្ខោន​ល្បី​ឈ្មោះ​មួយ​របស់​បារាំង​នឹង​មក​សម្តែងនៅ​​មជ្ឈមណ្ឌល​ហសប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)​នៅ​ថ្ងៃទី​២៥-២៦​ខែ​តុលា ឆ្នាំ២០១៧ ដើម្បី​ប្រ​មូល​ថវិកា​សម្រាប់​ការអប់​រំ​របស់​សិស្ស​នៅ​អង្គការ​ស្នាម​ញឹមនៃ​កុមារ ហៅ​កាត់​ថា​PSE។

(ប័ណ្ណព័ត៌មានរបស់​កម្មវិធី)

កម្មវិធី​នេះ​មាន​ឈ្មោះ​ថា The Imaginary Invalid ដែល​នឹង​ត្រូវ​រៀបចំឡើង​នៅ​អគារ CJCC​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ កម្មវិធីនេះ​ចូល​រួម​សម្តែង​ដោយ  La Comedie de la Mansonniere ជា​ក្រុម​ល្ខោន​ល្បី​ឈ្មោះ​នៅ​ប្រ​ទេស​បារាំង ដែល​ការ​សម្តែងនេះ​ធ្វើ​ឡើង​ដើម្បី​រក​ថវិកា​ជួយ​ដល់​កុមារ​ដែល​កំពុង​សិក្សា​នៅ​អង្គការ PSE ។

(ប័ណ្ណព័ត៌មាន​របស់​កម្មវិធី)

​ថ្លៃ​សំបុត្រ​ចូល​រួម​កម្មវិធី​នេះមាន​តម្លៃ​ប្រាំ​ដុល្លារ ហើយ​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​ត្រូវ​បរិច្ចាក​ទៅ​អង្គការ​PSE សម្រាប់​ជួយ​ដល់​សិទ្ធ​ទទួល​បាន​ការ​អប់រំរបស់​កុមារនៅ​ទីនោះ។​

លោក អ្នក​អាច​រកសំបុត្រ​ទាំង​នេះ​បាន​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​ អគារ G នៃ​វិទ្យាសា្ថន​ភាសា​បរទេស​​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៨ ដល់​២០ ខែ​តុលា ឆ្នាំ​២០១៨៕

អត្ថបទ៖ ទូច សុខា