ច្បាស់​ការ​ហើយ សុគន្ធ នីសា ចូល​​រោង​ការ​ឆាប់ៗ​នេះ

  • 2017-10-18 04:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួប​សម្ភាសន៍​ជាមួយ​លោក មាស រិទ្ធី នៅ​ព្រឹក​មិញ​នេះ​​តារា​ចម្រៀង សុគន្ធ នីសា និង​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​ The Voice Kids បាន​សម្រេច​ចិត្ត​ចូល​រោង​​ការ​នៅ​ខែ​ធ្នូ​ ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ហើយ​។

សុគន្ធ នីសា បាន​បកស្រាយ​​បន្ត​ថា​​ ជុំវិញ​ការ​រៀប​ការ​នៅ​ខែ​ ១២ ខាង​មុខ​នេះ​មិន​មែន​​បាន​ន័យ​ថា​នាង​លុប​​លាង​ជម្រះ​​នូវ​ព័ត៌មាន​​ទំនាក់​ទំនង​​ស្នេហា​ជាមួយ​លោក​ ប៉ា ស៊ីវហេង​ ដែល​ជា​កូន​ក្រុម​ខ្លួន​នោះ​​ទេ​ តាម​ពិត​គម្រោង​រៀប​ការ​មាន​យូរ​ហើយ​។

ចំណែក​ឯ​កូន​កំលោះ​ សុគន្ធ នីសា សុំ​លាក់​សិន​ព្រោះ​ចង់​ឲ្យ​មហា​ជន​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​នាង ចូល​រោង​ការ​តែម្ដង​។ គួរ​បញ្ជាក់​ថា​កន្លង​មក​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ជា​ហូរហែ​ថា​ បុរស​​ដែល​ សុគន្ធ នីសា ត្រៀម​ចូល​រោង​ការ​ជាមួយ​គឺ​ជា​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ ឈ្មោះ​លោក សាំបា៕

ទៅ​ស្ដាប់​​នីង ទស្សនា ការ​បក​ស្រាយ​លម្អិត​ពី​ សុគន្ធ នីសា នៅ​នាទី ៨ ចុច​ ១៤ វិនាទី​ ទាំង​អស់​គ្នា​ ​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន