ក្មេងស្រី និងសត្វសុនខនេះ កំពុងល្បីខ្លាំង ព្រោះតែគួរឲ្យស្រលាញ់ខ្លាំងពេក

  • 2017-10-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​អាយុ​១ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Mame និង​សត្វ​សុនខ ពូជ Poodle ឈ្មោះ Riku កំពុងតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ល្បី​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ហើយ​ពួកគេ​ប្រហែល​ជា​មិត្ត​ដ៏​គួរ​ឲ្យ​ស្រលាញ់​បំផុត ដែល​អ្នក​នឹង​បាន​ឃើញ តាម​រយៈ​រូបថត​របស់​ពួកគេ។

ពួកគេ​ទាំង២ ត្រូវ​បាន​គេ​ហៅ​ថា​ជា​ មិត្ត​សម្លាញ់​ដ៏​គួរ​ឲ្យ​ស្រលាញ់​បំផុត​នៅ​លើ Instagram បន្ទាប់​ពី​ជីដូន​របស់ Mame ថត និង​ចែកចាយ នូវ​ទិដ្ឋភាព​តាំង​ពី​ពេល​ពួកគេ​ភ្ញាក់​ឡើង និង​លេង​សប្បាយ​ជាមួយ​គ្នា ទៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។

មិន​ថា​ពេល​កំពុង​ស្លៀកពាក់ អាន​សៀវភៅ និង​ពេល​លេង​ឡើយ Mame តែង​មាន Riku នៅ​ក្បែរ​ជានិច្ច ក៏​ដូច​ជា​សត្វ​សុនខ​ដ៏​គួរ​ឲ្យ​ស្រលាញ់ ២ក្បាល​ទៀត មាន​ឈ្មោះ​ថា Gaku និង Qoo។ ប៉ុន្តែ​ទំនាក់ទំនង​រវាង Mame និង Riku ហាក់​ដូច​ជា​ស្អិតល្មួត​ខ្លាំង​ណាស់៕

ចង់​ដឹង​ថា​ពួកគេ​គួរ​ឲ្យ​ស្រលាញ់​យ៉ាង​ណា សូម​ទស្សនា​រូប​ខាងក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ blazepress   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី