តាំងពីការហើយ មិនស្មានថាប្ដី ចៀវៃ ធ្វើខុសដាក់នាងច្រើនដល់ម្ល៉ឹង!
- 2017-10-18 23:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពីការហើយ មិនស្មានថាប្ដី ចៀវៃ ធ្វើខុសដាក់នាងច្រើនដល់ម្ល៉ឹង!
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ ពិភពសិល្បៈចិនកើតមានរឿងជាច្រើនផ្ទុះឡើង ហើយនាំឲ្យមហាជនមានការផ្ដោតអារម្មណ៍មកលើខ្លាំង ហើយពេលនេះមានរឿងថ្មីមួយទៀតហើយ ដែលកើតឡើងចំពោះគូស្នេហ៍តារាសម្ដែង Ruby Lin និងស្វាមី Wallace Huo។
កន្លងមក សង្កេតឃើញថា បុរសមិនសូវមាត់ក Wallace Huo ហាក់ប្រព្រឹត្តិកំហុសខ្លះ ចំពោះគូស្នេហ៍ Ruby Lin ដែលជាប្រពន្ធ។ តើមានរឿងអ្វីខ្លះទាក់ទងនឹងជីវិតគូប្ដីប្រពន្ធគូនេះ៖
១. Wallace មិនបានពាក់ចិញ្ចៀនរៀបការ
មហាជនមានការចាប់អារម្មណ៍ខ្លាំង នៅពេលតារាប្រុសរូបនេះមិនបានពាក់ចិញ្ចៀនរៀបការក្រោយពេលទើបតែរៀបការហើយថ្មីថ្មោង។ តាមរយៈទង្វើនេះបាននាំ ទស្សនៈមួយចំនួនគិតថា លោកមិនអើពើនឹងយកចិត្តទុកដាក់ខ្លាំងចំពោះជីវិតរៀបការនេះទេ។ ប៉ុន្តែទោះជាមានការវាយប្រហារយ៉ាងណាក៏ដោយ ក៏ Ruby Lin មិនបានប្រកាន់ទោសចំពោះស្វាមីឡើយ។
២. ជីវិតដ៏ឯការបស់ Ruby Lin ក្រោយរៀបការ
ខុសពីគូស្នេហ៍ទើបរៀបការថ្មីថ្មោងដទៃទៀត ក្នុងពិភពសិល្បៈ Ruby ហាក់ឯកាក្រោយរៀបការហើយ។ ទោះបីពួកគេទើបរៀបការហើយក៏ដោយ តែមើលទៅ Wallace ដូចជាមិនសូវជាអើពើជួយប្រពន្ធ ដែលកំពុងមមាញឹកនឹងការងារថតសោះ។ ជាពិសេស នៅពេល Ruby កំពុងពពោះកូនដំបូង ក៏ Wallace ជាស្វាមីក៏មិនសូវទៅផ្ទះដែរ ដែលធ្វើឲ្យមហាជនរិះគន់ច្រើន។
ផ្ទុយពី គូស្នេហ៍ Ruby បើក្រឡេកទៅមើលប្ដីប្រពន្ធ តារាសម្ដែង Huang Xiaoming និង Angelababy វិញ ពិតជាមានភាពផ្អែមល្ហែមនឹងគ្នាណាស់។ ជាពិសេស អំឡុងពេលដែល Angela កំពុងពពោះ គឺ Xiaoming មើលថែថ្នាក់ថ្នមដិតដល់ណាស់។
រឿងមួយទៀត មានម្ដងនោះ នាង តួស្រី "ចៀវៃ” បានទៅលេងប្ដីដល់ស្ទូឌីយ៉ូ។ មកដល់ព្រលានយន្តហោះ នាងត្រូវកាន់យួរឥវ៉ាន់ជាច្រើនម្នាក់ឯង ដោយគ្មានជំនួយពីអ្នកណាម្នាក់ឡើយ។ ប៉ុន្តែ ដោយសារទឹកចិត្តស្រឡាញ់ប្ដីពេក ទើបនាងមិនខ្វល់អ្វីទាំងអស់ ឲ្យតែបានជួបប្ដី។
៣. Wallace Huo ជួបរឿងអាស្រូវជាច្រើនពេលកូនទើបកើត
នៅពេលកូនទើបកើត មិនបានប៉ុន្មានផង ស្រាប់តែផ្ទុះព័ត៌មានដ៏កក្រើកមួយបានចុះផ្សាយថា តារាសម្ដែង Wallce Huo មានជាប់ពាក់ព័ន្ធនឹងមិត្តរួមសិល្បៈស្រីម្នាក់។ តាមរយៈព័ត៌មាននេះ ស្រាប់តែធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងជឿថាវាជាការពិត ព្រោះមើលតាមទង្វើ ដែលលោកធ្វើដាក់ប្រពន្ធ គឺអាចបញ្ជាក់ថា រឿងនេះអាចជាការពិត។ ប៉ុន្តែក៏មានមតិខ្លះទៀត មិនជឿចំពោះពាក្យចចាមអារ៉ាមទាំងនោះដែរ។
ដោយឡែក ងាកទៅ Ruby Lin វិញ បើទោះមានព័ត៌មានកើតមានព្រោងព្រាតនឹងស្វាមីក៏ពិតមែន តែនាងក៏មិនបានអើពើ ឫខ្វល់ខ្លាំងដែរ។ ផ្ទុយទៅវិញ តារាស្រីរូបនេះ នៅតែស្រឡាញ់ និងទុកចិត្តស្វាមីជានិច្ច។ ជាងនេះទៅទៀត នាងតែមានភាពរីករាយនឹងជីវិតជាម្ដាយជាមួយកូនស្រីរបស់នាង៕
ចុចអាន៖ ព័ត៌មានផ្សេងៗជុំវិញតារាចិន