Dell សម្ពោធម៉ូដែលជំនាន់​ថ្មី​ ដែល​លក់ដាច់​បំ​ផុត​លើ​ពិ​ភព​លោក​

  • 2017-10-18 10:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Dell EMC ប្រកាស​សម្ពោធ server3 ជំនាន់​ថ្មី​របស់​ខ្លួន Dell EMC PowerEdge server portfolio ដែល​លក់ដាច់​បំផុត​លើ​ពិ​ភព​លោក និង​ទទួល​បាន​ពាន​រ​ង្វាន់​លើ​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​បង្កើត​ប្រ​ព័​ន្ធ​គ្រប់​គ្រង​ថ្មី ជំនាន់​ទី 14 ជាមួយ​នឹង​ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ លើ​បរិមាណ និង​ទំហំ​ការងារ ហើយ​ក៏​មាន​សុវត្ថិភាព​ផងដែរ។

លោក Anothai Wettayakorn អនុប្រធាន​ក្រុមហ៊ុន Dell EMC ប្រចាំ​តំបន់​ឥណ្ឌូចិន​មាន​ប្រសាសន៍​ថា៖ “Dell EMC PowerEdge server ជំនាន់​ទី 14 ដែល​ជា server portfolio បាន​អភិ​វ​ឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា server ដែល​លក់ដាច់​បំផុត​នៅ​លើ​ពិ​ភព​លោក​ជាមួយ​នឹង​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា​ថ្មី​មាន​ល្បឿន​កាន់តែ​លឿន ជួយ​ទៅដល់​អ្នកប្រើប្រាស់ អាច​ទាញ​យក​សក្តា​នុព​ល​ពាណិជ្ជកម្ម​ក្នុង​ស​ម័យឌី​ជី​ថលបាន​យ៉ាង​ងាយស្រួល​។"

ប្រព័ន្ធ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ទាំងមូល​របស់ Dell EMC PowerEdge servers ជួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​ដូចជា​៖​

  • បន្ថែម​ល្បឿន​ប្រព័ន្ធ​ដំ​ណើ​រការ​របស់​ប្រ​ព័​ន្ធ​ទិន្ន​ន័​យ (database)​
  • ដំណើរការលឿន​ជាង​មុន រាល់ពេល​ផ្ទេរ​ទិន្ន​ន័យ ឬ​ប្រតិបត្តិការ​ផ្សេងៗ​
  • ជួយ​ឲ្យ​ប្រព័ន្ធ​ផ្ទុក​ទិន្ន​ន័​យ (Storage) ដំណើរការ​កាន់តែ​លឿន​ជាង​មុន​

ប្រព័ន្ធគ្រប់​គ្រង Open Manage Enterprise ថ្មី​មាន​ថា​ម​ពល​ខ្លាំង​ជាង​មុន​អាច​ជួយ​ដល់​អ្នកប្រើប្រាស់​ដូចជា​៖​

  • ងាយស្រួល​គ្រប់​គ្រង server lifecycle
  • PowerEdge server issue resolution មាន​ល្បឿន​លឿន​ជាង​មុន 90 ភាគ​រយ​

Robust cyber-resilient architecture ជួយ​ដល់​អ្នកប្រើប្រាស់​ក្នុង​ការ ការពារ ការ​កំណត់ ការ​ទាញ​យក​ទិន្ន​ន័យ​មកវិ​ញ និង​បញ្ឈ​ប់ PowerEdge servers តាម​រយៈ​៖​

  • ការ boot ប្រព័ន្ធ​ដំ​ណើ​រការ​ដោយ​មាន​សុវត្ថិភាព និង​ជឿ​ទុកចិត្ត​
  • ប្រព័ន្ធ​ដំ​ណើ​រការ​បញ្ឈ​ប់​ ឬលុបចោល​ទិន្ន​ន័​យ​ណា​ដែល​គ្មាន​ការអនុញ្ញាត​

តាម​រយៈ Dell EMC PowerEdge server ជំនាន់​ទី 14 ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​បំ​ពេញ​ការងារ ក៏ដូចជា​ប្រើ​កម្មវិធី​ពាណិជ្ជកម្ម​បាន​កាន់តែ​ឆាប់រ​ហ័សជាង​មុន​។ ប្រភេទ PowerEdge servers របស់​ក្រុមហ៊ុន DellEMC ដែល​មាន​បច្ចេកវិទ្យា​ទំនើប​បំ​ផុត​គឺ​ប្រភេទ rack និង blade server ដែល​មាន​ដូចជា​៖

  • Dell EMC PowerEdge R640
  • Dell EMC PowerEdge R740
  • Dell EMC PowerEdge R740XD
  • Dell EMC PowerEdge R940
  • Dell EMC PowerEdge M640 and FC640
  • Dell EMC PowerEdge C6420

អាច​រក​ទិញ​បាន​៖

  • Dell EMC PowerEdge R940, R740, R740xd, R640, and C6420 បច្ចុប្បន្ន​មាន​លក់​នៅ​ទូទាំង​ពិ​ភព​លោក​
  • Dell EMC PowerEdge FC640 and M640 នឹង​មាន​លក់​នៅ​ចុងឆ្នាំ 2017​ Dell EMC solutions based on new PowerEdge servers នឹង​មាន​លក់​នៅ​ទូទាំង​ពិ​ភព​លោក​នៅ​ពាក់កណ្តាល​ឆ្នាំ 2017

ដោយ៖ ថា ម៉ាលីដា