កប់! Oppo F5 មានកាមេរ៉ា Selfie ភ្លោះដល់ទៅ ១២ ម៉េ

  • 2017-10-18 14:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Oppo F5 កាមេរ៉ា Selfie ភ្លោះ ១២ ម៉េហ្កាភិចស៊ែលនឹងលេចរូបរាងផ្លូវការនៅថ្ងៃទី ២៦ តុលាសប្តាហ៍ក្រោយនេះខណៈក្រុមហ៊ុនចិន Oppo បានអះអាងថា Oppo F5 គឺជាស្មាតហ្វូនដំបូងគេរបស់ខ្លួនដែលមានកម្រិតសមាមាត្រ 18:9 FHD + display ២១៦០ គុណនឹង ១០៨០ ភិចស៊ែល ។

រូបតំណាង Oppo F5

ទោះបីជាប្រភពព័ត៌មានមិនទាន់ផ្លូវការក៏ដោយក៏មានប្រភពព័ត៌មានធ្លាប់ចេញផ្សាយថា Oppo F5 ទំហំ ៦ អ៊ីញ RAM ៦ GB និងផ្ទុកក្នុងម៉ាស៊ីន ៦៤GB បន្ទះឈីប Snapdragon 660 SoC ។ កាមេរ៉ាក្រោយរបស់ Oppo F5 ទំហំ ២០ ម៉េហ្កាភិចស៊ែលខណៈកាមេរ៉ាមុខភ្លោះទំហំ ១២ ម៉េហ្កាភិចស៊ែលនិងថាមពលថ្ម ៤ ០០០ មីល្លីអំពែ (mAh) ៕

ប្រភព៖ GSMarena   ប្រែសម្រួល៖ សិរីបុទ្រ