Facebook អាប់ដេត​ថ្មី​ ផុសរបស់ Page ​ទាំង​អស់​លែង​បង្ហាញ​លើ​ News Feed

  • 2017-10-19 04:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ Facebook បាន​ធ្វើ​អាប់ដេត​​ System ថ្មី​ ដោយ​បាន​ធ្វើ​ការ​កែ​សម្រួល​ដល់​ការ​បង្ហាញ​ Feed លើ​គណនី​របស់​អ្នក​​ប្រើ​ប្រាស់​ទាំង​អស់។

​ការ​កែ​សម្រួល​ថ្មី​នេះ​គឺ​​គ្រប់​ Post ​របស់​ Page ទាំង​អស់​នឹង​មិន​បង្ហាញ​នៅ​លើ​​ផ្ទាំង​ News Feed ​នៃ​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ទៀត​នោះ​ទេ។ ពោល​វា​នឹង​ត្រូវ​ផ្លាស់​ទី​ទៅ​ទីតាំង​ថ្មី​ឈ្មោះ​ថា​ Explore Feed។

​Explore Feed ពី​មុន​មក​មាន​តែ​នៅ​លើ Platform ទូរសព្ទ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ Facebook បាន​បន្ថែម​វា​ទៅ​លើ​ Platform Desktop ​ដែរ​ហើយ។ Explore Feed នេះ​ដែរ​ ជា​កន្លែង​សម្រាប់​បង្ហាញ​ចេញ​នូវ​ Post របស់​ Page ដែល​អ្នក​ប្រើ​ប្រាស់​បាន​ចុច​ Like និង​សូម្បី​តែ​ Page ដែល​អ្នក​មិន​បាន​ចុច​ Like ក្ដី។

ការ​កែ​សម្រួល​នេះ​មាន​ន័យ​ថា​ប្រសិន​បើ​ Page ទាំង​ឡាយ​ណា​ ចង់​បង្ហាញ​ខ្លួន​លើ​ News Feed លុះ​ត្រា​តែ​ត្រូវ​ចំណាយ​លុយ​​លើ​ការ​ផ្សព្វផ្សាយ​ជា​មួយ​ Facebook ឬ​លុះ​ត្រា​តែ​ Post របស់​ Page នោះ​ត្រូវ​បាន​គណនី​ណា​មួយ​ចែក​រំលែក (Share) លើ​ Timeline ឬក្នុងក្រុម (Group) ណាមួយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ Facebook បាន​បក​ស្រាយ​ថា​​ការ​សម្រេច​ចិត្ត​​បញ្ចេញ​មុខងារ​ Explore Feed ឲ្យ​មាន​ទាំង​នៅ​លើ​​ទូរសព្ទ​ និង​ Desktop ដល់​អ្នក​ប្រើ​ប្រាស់​គ្រប់​រូប​ ក៏​ព្រោះ​តែ​មាន​សំណូមពរ​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​ ដោយ​ចង់​បាន​​វិធី​សាស្ត្រ​ងាយ​ស្រួល​មួយ​ក្នុង​ការ​ស្វែង​រក Content ល្អ​ពី​​ Page ដែល​ពួក​គេ​មិន​បាន​ចុច​ Like។

ខាង​ក្រោម​ជា​វិធី​ចូល​ទៅ​​កាន់​ Explore Feed ៖

សម្រាប់​ Android អាច​ចុច​លើ​សញ្ញា​រ៉ុកកែត​នៅ​ជួរ​ខាង​លើ

សម្រាប់​ iOS ចុច​លើ​ Menu រួច​អូស​ចុះ​ក្រោម​ដើម្បី​ស្វែង​រក​ពាក្យ​ Explore Feed

សម្រាប់​លើ​ Desktop ក្រឡេក​មើល​ផ្នែក​ខាង​ឆ្វេង​ដៃ​ រួច​ស្វែង​រក​ Explore Feed ដែល​អាច​នៅ​ខាង​ក្រោម​ News Feed៕​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង