ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត

  • 2017-10-19 04:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគ្រោង​​​រៀប​ការ​ឆាប់ៗ​នេះ ឬ​ក៏​ប៉ឹមៗ​​កៀក​នឹង​ថ្ងៃ​រៀប​ការ អាច​ពិចារណា​ជ្រើស​ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ សម្រាប់​ពិធី​មង្គល​ការ ព្រោះ​ថា អាច​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​រាប់​ពាន់​ដុល្លារ​ឯ​ណោះ។ មាន​ទាំង​ទឹក​ក្រូច មាន​ទាំង​ស្រាបៀរ!

១. ស្រាបៀរ Angkor, Angkor Extra Stout, Tuborg, Carlsberg និង Guinness

ក្រុមហ៊ុន​ចែក​រង្វាន់​សរុប​ដល់​ទៅ​ជិត ១ លាន​ដុល្លារ​ឯណោះ គឺ ៨៨៨ ៨៨៨ ដុល្លារ៖

  • ទិញ​ស្រាបៀរ​ខាង​លើចាប់​ពី ២៥ កេស ក្រុមហ៊ុន​នឹង​ថែម​ជូន ១ កេស សៀវភៅ​កត់​ចំណង​ដៃ ២ ក្បាល ធុង​ទឹក​កក​ចំណុះ ១៨,៩ លីត្រ ឬ​កាបូប Carlsberg ឬTuborg និង​ឆ្នោត​ផ្សង​សំណាង​មួយ​សន្លឹក​ឈ្នះ​រង្វាន់​រាប់​ពាន់​ដុល្លារ។ បើ​ទិញ​ថែម ១០ កេស​ទៀត នឹង​បាន​សន្លឹក​ឆ្នោត ១ សន្លឹក​បន្ថែម​ទៀត។

ឆ្នោត​ផ្សង​សំណាង នឹង​ត្រូវ​ចាប់​រង្វាន់​រៀង​រាល់​មួយ​ខែ​ម្ដង ចាប់​ពី​ខែ ធ្នូ ២០១៧ ដល់ ឧសភា ២០១៨៖

  • ប័ណ្ណ​ទឹក​ប្រាក់ ៤ ០០០ ដុល្លារ សម្រាប់​ដំណើរ​កម្សាន្ត ១០ រង្វាន់
  • ប័ណ្ណ​ទឹក​ប្រាក់ ៣៥០ ដុល្លារ សម្រាប់​ទិញ​ទំនិញ​ផ្សេងៗ ១៥ រង្វាន់
  • ព្រម​ទាំង​រង្វាន់​ភ្ញាក់ផ្អើល​ជា​រៀងរាល់​ខែ

ព័ត៌មាន​បន្ថែម សូម​ចុច​លើ​រូបភាព​ពង្រីក​មើល ឬ​ទាក់ទង ០១២ ៩៩៦ ៣២២ ឬ ០១៦ ៩៧៩ ២៩៩។

២. ភេសជ្ជៈ​របស់​ផលិតផល Pepsi (Pepsi, 7Up, Mirinda, Sting, Mountain Dew, Evervess, Lipton Ice Tea, Revive)

ក្រុមហ៊ុន​នឹង​ផ្ដល់​រង្វាន់​ជិត ១ លាន​ដុល្លារ​ដូច​គ្នា គឺ ៨៨៨ ៨៨៨ ដុល្លារ៖

  • ទិញ​ភេសជ្ជៈ​របស់​ផលិតផល Pepsi ២៥ កេស នឹង​បាន​ឆ្នោត ២ សន្លឹក
  • រង្វាន់​ទី​១ ទឹក​ប្រាក់ ៥០០០ ដុល្លារ
  • រង្វាន់​ទី​២ ទឹក​ប្រាក់ ៥០០ ដុល្លារ
  • រង្វាន់​ទី​៣ ទឹក​ប្រាក់ ៥០ ដុល្លារ
  • ចាប់​ឆ្នោត ២ ដង​ក្នុង​មួយ​ខែ ដោយ​ផ្សាយ​ផ្ទាល់​រាល់​ថ្ងៃ​សៅរ៍ លើ CTN និង​ផេក​ហ្វេសប៊ុក​របស់ Pepsi។
  • កម្មវិធី​មាន​រយៈ​ពេល ៦ ខែ ចាប់​ពី​ថ្ងៃ​នេះ ដល់​ខែ មេសា ២០១៨។

លក្ខខណ្ឌ​លម្អិត សូម​ចុច​លើ​រូប​ពង្រីក​មើល ឬ​ទាក់ទង ០១២ ៩៩៦ ៣២២ ឬ ០១៦ ៩៧៩ ២៩៩៕

អត្ថបទ៖ វិទូ