ថ្ងៃរៀបការ ប្រែជាបុណ្យសព ក្រោយកូនក្រមុំជួបគ្រោះអកុសល
- 2017-10-19 07:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃរៀបការ ប្រែជាបុណ្យសព ក្រោយកូនក្រមុំជួបគ្រោះអកុសល
ចន្លោះមិនឃើញ
គូស្នេហ៍ជនជាតិតៃវ៉ាន់មួយគូដែលបានត្រៀមខ្លួនចូលរោងមង្គលនៅថ្ងៃទី ១តុលា ត្រូវប្រែក្លាយទៅជាពិធីបុណ្យសព បន្ទាប់ពីអនាគតកូនក្រមុំបានជួបគ្រោះថ្នាក់ស្លាប់មុនថ្ងៃរៀបការ ៥ថ្ងៃ និងមុនថ្ងៃខួបកំណើតចូលវ័យ ៣២ឆ្នាំ មួយថ្ងៃ។
មុនពេលគ្រោះថ្នាក់ នាង Ren An Ni ទើបចេញពីមន្ទីរពេទ្យនៅទីក្រុង Taoyuan ដើម្បីជួបគ្រូពេទ្យពិនិត្យសុខភាព ហើយត្រលប់មកផ្ទះវិញ នាងបានឆ្លងផ្លូវក៏ត្រូវរថយន្តក្រុងមន្ទីរពេទ្យផ្សេងទៀតបុកតែម្ដង។ នាងបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ។
ចំណែកកូនកំលោះបានបង្ហាញអារម្មណ៍ក្ដុកក្ដួល រន្ធត់ចិត្តពន់ពេក ពេលឃើញមនុស្សជាទីស្រលាញ់ត្រូវព្រាត់ស្លាប់ ហើយបានសរសេររៀបរាប់លើហ្វេសប៊ុកថា " ទីបំផុត បងបំពាក់ចិញ្ចៀនឲ្យអូនហើយថ្ងៃនេះ។ យើងបានរៀបការនឹងគ្នាហើយ។ សោកស្ដាយណាស់ អូនមិនអាចបំពាក់ចិញ្ចៀនឲ្យបងវិញ និងមិនអាចឃើញបងស្លៀកពាក់ឈុតកូនកំលោះ"។
នាថ្ងៃបុណ្យសព គេបានរៀបចំតុបតែងផ្កាពណ៌ស និងជូនកាតទទេឲ្យភ្ញៀវប្រមាណ ៤០០នាក់សម្រាប់សរសេរការជូនពរ។ នាថ្ងៃដដែលនេះ អ្នកតំណាងមន្ទីរពេទ្យម្នាក់ និងអ្នកបើកបររថយន្តបង្កហេតុក៏បានមកចូលរួមដែរ ប៉ុន្តែគ្រួសាររងគ្រោះបង្ហើបថា នឹងបន្តប្ដឹងរកយុត្តិធម៌ផងដែរ៕
ចុចអាន៖
សល់ប៉ុន្មានថ្ងៃទៀតភ្ជាប់ពាក្យ បែរជាមិត្តស្រីស្លាប់ តែកូនកំលោះធ្វើរឿងភ្ញាក់ផ្អើលមួយ
សន្សំកាក់ដាក់កូនជ្រូក២ឆ្នាំ ទុកទិញកាដូឲ្យភរិយា ចុងក្រោយបែរខ្លាចអ្នកលក់