មួយ​គ្រាប់​​ Dzeko យប់​មិញ​ស្រដៀង​ការ​ស៊ុត​របស់​​​វីរបុរស​ហូឡង់​កាល​អឺរ៉ូ​១៩៨៨​

  • 2017-10-19 08:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​ខៀវ​ Chelsea បាន​ស្មើ​គ្នា​ ៣-៣ ជាមួយ​ជើង​ខ្លាំង​អ៊ីតាលី​ Roma ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ជម្រុះ​ក្នុង​ពូល​កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដែល​ធ្វើ​នៅ​កីឡដ្ឋាន​ Stamford Bridge ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​នាំ​មុខ​រហូត​២​គ្រាប់​មុន​តែ​ត្រូវ​ភ្ញៀវ​វាយ​បក​បាន​៣​គ្រាប់​វិញ​មុន​ពេល​ដែល​ Hazard តាម​ស្មើ​ឲ្យ​ក្រុម​លោក​ Conte ធានា​មួយ​ពិន្ទុ​ក្នុង​ទឹកដី​របស់​ខ្លួន។

​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​លោត​ស៊ុត​ជើង​ឆ្វេង​បញ្ចូល​ទី​យ៉ាង​ល្អ​ឥត​ខ្ចោះ​របស់​ខ្សែ​ប្រយុទ្ធ​ Edin Dzeko ជា​គ្រាប់​បាល់​តាម​ស្មើ​ ២-២​ ឲ្យ​ Roma នៅ​នាទី​៦៤ ដែល​គ្រាប់​បាល់​នោះ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​គ្រាប់​របស់​វីរបុរស​ហូឡង់​ Marco van Basten កាល​ពី​ Euro វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ឆ្នាំ​១៨៨៨៕

អត្ថបទ៖ វីរ៉ុត