មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ រៀបចំនៅទឹកដីអង្គរ ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ​អ្នក​និពន្ធ

  • 2017-10-19 11:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ នឹង​រៀបចំ​ឡើង​រយៈ​ពេល​៣ថ្ងៃ នៅ​ខេត្ត​សៀមរាប ដែល​ជា​បណ្តុំ​វប្បធម៌ អរិយ​ធម៌​របស់ខ្មែរ គឺ​ចាប់​ពី​ថ្ងៃទី ២០ ដល់ ២២ ខែតុលា ខាង​មុខ​នេះ។

ការ​រៀបចំ​មហោស្រព​នេះ​ឡើង​ គឺដើម្បី​បណ្តុះ​ស្មារតី​ស្រលាញ់​អក្សរសិល្ប៍​ជាតិ លើក​កម្ពស់​កិត្តិយស និង​គុណ​តម្លៃ​របស់​អ្នក​និពន្ធ​ខ្មែរ​នៅ​ក្នុង​សង្គម​ជាតិ និង​ជួយ​បង្កើន​ឱកាស​ដល់​អ្នក​និពន្ធ​ក្នុង​ការ​ទំនាក់​ទំនង និង​ទីផ្សារ។

តាម​រយៈ​មហោ​ស្រព​អក្សរសិល្ប៍​ខ្មែរនេះ ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​នូវ​អក្សរសិល្ប៍​ខ្មែ​ល្អ​ឯក និង​លទ្ធភាព​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​ទទួល​បាន​ស្នាដៃ និង​ចំណេះ​ដឹង​អក្សរសិល្ប៍។

លោកស្រី សូ ភីណា សហស្ថានិក​ស្លាប៉ាកាខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ បាន​មាន​ប្រសាសន៍​ថា "មហោស្រព​អក្សរសិល្ប៍​មួយ​នេះ គឺ​ជា​មោទនភាព​នៃ​អក្សរសិល្ប៍​ខ្មែរ ហើយ​ក៏​ជា​ឱកាស​សម្រាប់​អ្នក​និពន្ធ​បាន​ជួប​ជុំគ្នា ផ្លាស់ប្តូរ​យោបល់​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​ស្វែង​រក​ដំណោះ​ស្រាយ​នានា ដើម្បី​លើក​កម្ពស់​វិស័យ​សិល្បៈ​អក្សរសិល្ប៍​នេះ​ត​ទៅ​មុខ​ទៀត"។   លោកស្រី បាន​បន្ថែម​ទៀតថា "យើង​ចង់​ស្ដារ​ចលនា​អក្សរសិល្ប៍ដែល​ប្រជាជន​យើង​ធ្លាប់មា​នឲ្យ​រស់​រវើក​ឡើង​វិញ"។   សម្រាប់​រយៈ​ពេល​បី​ថ្ងៃ​នេះ នឹង​មាន​ការ​ចូលរួម​ពី​អ្នកនិពន្ធ និពន្ធ​នាយក តំណាង​រោងពុម្ព សិស្ស-និស្សិត អ្នក​ស្រលាញ់​អក្សរសិល្ប៍ និង​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មាន​កម្មវិធី​ប្លែកៗគ្នា​ រួមមាន វេទិកា​ពិភាក្សា​អំពី​ប្រធានបទ​សំខាន់ៗ កម្មវិធី​បង្ហាញ​ស្នាដៃ​និពន្ធ​ថ្មីៗ សិក្ខាសាលា​និពន្ធ ការ​បញ្ចាំង​ខ្សែភាពយន្ត​ដែល​ទាក់ទង​នឹង​អ្នកនិពន្ធ ពិព័រណ៍​សៀវភៅ​​ទាក់ទង​នឹង​កុមារ និង​ការសម្តែង​សិល្បៈ ដែល​រួម​មាន​ចាប៉ី​ដង​វែង បាសាក់​ទោល របាំ "សំឡេង​ស្គរជ័យ" ដោយ​ក្រុមស្រ្តី មេធា និង​របាំសៀក ដោយ​សហគ្រាស​សង្គម​ហ្វារ​ជាដើម៕

មហោស្រព​អក្សសិល្ប៍​ខ្មែរ​ទទួល​បាន​ការ​ឧបត្ថម្ភ​ ដោយ​អង្គការ​ស៊ីប៉ា​កម្ពុជា សមាគម​អក្សរសិល្ប៍ នូ ហាច ក្រុមហ៊ុន​រថយន្តGiant Ibis ផ្សារ លីម ប៉េងឃុន (មណ្ឌលគិរី) ក្រុមហ៊ុនឆាយ ដា ឡូជីស្ទិក (Chay Da Logistics) ខ្មែរអូហ្កានិកខូភឺរេហ្សិន (Khmer Organic Cooperative) និង​សប្បុរស​ជន​មួយ​ចំនួន ដែល​បាន​ផ្តល់​ថវិកា​ផ្ទាល់​ខ្លួន    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖  

  • លោកស្រី សូ ភីណា​ ទូរស័ព្ទលេខ ០១២​៩៣​៥២​២៣ អ៊ីម៉ែល៖ write2phina@gmail.com

  • លោក សុខ​ឡាក់ ទូរស័ព្ទលេខ ០៧៧ ៩៨​​​​​ ៨៨ ២៦, 0៩៨ ៨៨ ២៦ អ៊ីម៉ែល mrsoklak@gmail.com

អត្ថបទៈ ដៃគូសហការ

អត្ថបទថ្មី