Galaxy Note8 ​កំពុង​ត្រូវ​ប៉ាន់​នៅ​កូរ៉េ​ខាង​ត្បូង​

  • 2017-10-19 13:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ Galaxy Note 8 បាន​បំបែក​កំណត់​ត្រា​ម្ដង​រួច​មក​ហើយ​ពេល​បញ្ជា​កុម្ម៉ង់​ទិញ​ទុក​មុន​ពេល​ចេញ​លក់​ផ្លូវ​ការ​ហើយ​ឥឡូវ​នេះ​វា​នៅ​តែ​ប្រតិបត្តិការ​ល្អ​ដដែល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​ដាក់​លក់​ផ្លូវការ​​ ។

Galaxy Note 8 ​ទំហំ​ម៉ាស៊ីន​ ៦៤​GB​គឺ​ជា​ស្មាតហ្វូន​លក់​ដាច់​ខ្លាំង​ជាង​គេ​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​សប្ដាហ៍​ទី​២​នៃ​ខែ​តុលា​ ។ ក្រុមហ៊ុន​ ATLAS Research & Consulting និយាយ​ថា​ បន្ទាប់​ពី​មាន​ការ​កក់​ទុក​ផលិតផល​ Galaxy Note 8 ​ចំនួន​ ៨៥០ ០០០ គ្រឿង​ក្រុមហ៊ុន Samsung នៅ​តែ​រក្សា​ការ​លក់​ចេញ​ចន្លោះ​ពី​ ២០ ០០០ ​ទៅ​ ៣០ ០០០ ​គ្រឿង​ក្នុង​សប្ដាហ៍​ទី​៤​នៃ​ខែ​កញ្ញា​ ។

ដោយ​ឡែក​សម្រាប់​ខែ​តុលា​វិញ​ក្រុមហ៊ុន​បន្ត​លក់​ដាច់​ Galaxy Note 8 ប្រហែល​ ១០ ០០០ ​ទៅ​ ២០ ០០០ ​គ្រឿង​ក្នុង​១​ថ្ងៃ​ហើយ​ក្រុមហ៊ុន​និយាយ​ថា​ ផ្អែក​លើ​តួលេខ​នេះ​ស្រដៀង​ទៅ​នឹង​ប្រតិបត្តិការ​លក់​របស់​ Galaxy S8 ​ដែល​លក់​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០១៧ ។ ក្រុមហ៊ុន​ Strategy Analytics ​និយាយ​ថា​ យោង​​លើ​អត្រា​លក់ Galaxy Note 8 ​នេះ​មិន​យូរ​មិន​ឆាប់​ក្រុមហ៊ុន​ Samsung​នឹង​ឈាន​ដល់​ការ​លក់​ ១០ ​លាន​គ្រឿង​នៅ​ចុង​ឆ្នាំ​ ២០១៧ ៕

ប្រភព៖ GSMarena   ប្រែសម្រួល៖ សិរីបុទ្រ