មក​ស្គាល់​កីឡាករ​បរទេស​៧​នាក់​មិន​ធម្មតា​​ធ្លាប់​ផ្តួល​ស្តេច​ប្រដាល់​ថៃ​ Buakaw

  • 2017-10-22 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សេរី​លំដាប់​ពិភព​លោក​ Buakaw Banchamek ត្រូវ​បាន​គេ​ស្គាល់​ថា ស្តេច​ប្រដាល់​​សេរី​របស់​ថៃ​​ដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ​សំឡេង​យ៉ាង​ខ្លាំង​នៅ​តំបន់​អាស៊ី​ ក៏​ដូច​ជា​កម្រិត​ពិភព​លោក។ កំណត់​ត្រា​ឡើង​សង្វៀន​របស់​គេ​គឺ​​២៦៥​ដង​ ឈ្នះ​២៣០​ដង​ ចាញ់​២៣​ ស្មើ​១២​ និង​ធ្លាប់​ឈ្នះ​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៦៩​ដង។ បច្ចុប្បន្ន​រូប​គេ​គ្រង់​ខ្សែ​ក្រវាត់​ និង​ពាន​រង្វាន់​កម្រិត​ពិភព​លោក​ជា​ច្រើន ហើយ​ស្ទើរ​រក​គូ​ប្រកួត​គ្មាន​ផង។

ទោះ​បី​ជា​យ៉ាង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​រូប​គេ​ស្គាល់​រស​ជាតិ​បរាជ័យ​ជា​ច្រើន​លើក​ដែរ​​នៅ​ពេល​រូប​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ហើយ។ ​​គិត​ពី​ឆ្នាំ​​២០០០​ ដល់​ឆ្នាំ​២០១៧​នេះ​​មាន​កីឡាករ​បរទេស​៧​នាក់​​ធ្លាប់​បាន​យក​ឈ្នះ​លើ​រូប​គេ។ កីឡាករ​ខ្លះ​វ៉ៃ​គ្នា​ពីរ​ដង​ ប៉ុន្តែ​កំពូល​អ្នក​ប្រដាល់​រូប​នេះ​នៅ​តែ​មាន​សង​សឹក​បាន​ឡើយ។

១- Buakaw Banchamek ​vs​ Albert Kraus កីឡាករ​ហុល្លង់​​ Kraus និង​ជើង​ខ្លាំង​ថៃ​​ Buakaw ធ្លាប់​ប្រកួត​គ្នា​៤​ដង​ក្នុង​នោះ​​ឈ្នះ​២ និង​ចាញ់​២​ដង​ដូច​គ្នា។ ប្រកួត​ទី​១ Kraus ​ឈ្នះ​ពិន្ទុ​ Buakaw ដោយ​មិន​ឯកឆ្ឆន្ទ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភព​លោក​ K-1 កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៥​នៅ​ប្រទេស​ជប៉ុន។ ប្រកួត​លើក​ទី​២​ Buakaw ​បាន​ឈ្នះ​ពិន្ទុ​ Kraus នៅ​ថ្ងៃ​ទី​២០​ ខែ​កក្កដា ឆ្នាំ​២០០៥​នៅ​ប្រទេស​ជប៉ុន។ ប្រកួត​លើក​ទី​៣ Buakaw នៅ​តែ​ឈ្នះ​ពិន្ទុ​ Kraus ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០០៨​នៅ​ជប៉ុន ប៉ុន្តែ​ប្រកួត​លើក​ទី​៤​ Kraus បាន​យក​ឈ្នះ​ពិន្ទុ​​​ Buakaw វិញ​ថ្ងៃ​ទូ​២៩ ​វិច្ឆិកា​ ២០០៨​នៅ​​ហុល្លង់។

ប្រវត្តិ​របស់Albert Kraus​ ប្រកួត​​សេរី៖ ១១៦​ដង​​ ឈ្នះ​៖ ​៨៨​ដង (ឈ្នះ​សន្លប់​៤៨​ដង) ស្មើ៖ ៣​ដង​​ ចាញ់​៖ ​២៥​ដង (ចាញ់​សន្លប់​៤​ដង)​ ប្រកួត​សកល​អាជីព៖ ៥​ដង​ ឈ្នះ៖ ៥​ដង​ (ឈ្នះ​សន្លប់​៤​ដង)

២- Buakaw Banchamek vs Andy Souwer កំពូល​អ្នក​ប្រដាល់​ថៃ​ Buakaw ធ្លាប់​វ៉ៃ​ជា​មួយ​កីឡាករ​​ហុល្លង់​ Andy Souwer ៣​ដង​ក្នុង​នោះ​ឈ្នះ​១​ដង និង​ចាញ់​២​ដង។ ប្រកួត​លើក​ទី​១​ Andy Souwer ឈ្នះ​ខ្សែក្រវាត់​ K-1 ពិភព​លោក​ បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​លើ​ Buakaw ដោយ​មិន​ឯកឆ្ឆន្ទៈ​ក្រោយ​តស៊ួ​៥​ទឹក​ពេញ​​កាល​ពី​ថ្ងៃ​ទី​២០​ កក្កដា​ ២០០៥​នៅ​ជប៉ុន។ ប្រកួត​លើក​ទី​២​ Buakaw ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក​ K-1 តាម​រយៈ​ការ​ផ្តួល​ Andy ក្នុង​ទឹក​ទី​២​ ថ្ងៃ​ទី​៣០​ មិថុនា​ ២០០៦។ លើក​ទី​៣​ ​Andy បាន​យក​ឈ្នះ Buakaw ដោយ​ពិន្ទុ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខ្សែក្រវាត់​ K-1 នៅ​ជប៉ុន​ ក្រោយ​តស៊ូ​គ្នា​៤​ទឹក។

ប្រវត្តិ​របស់Andy Souwer​ ប្រកួត​​៖ ១៨០​ដង​ ឈ្នះ​៖ ​១៦០​ដង (ឈ្នះ​សន្លប់​៩៨​ដង)​ ចាញ់​៖ ​១៩​ដង (ចាញ់​សន្លប់​៤​ដង) ស្មើ៖ ១ដង​ ប្រកួត​សកល​អាជីព៖ ១​ដង​ ឈ្នះ៖ ១​ដង​ ​ ៣- Buakaw Banchamek vs Masato អ្នក​ប្រដាល់​ថៃ​ និង​អ្នក​ប្រដាល់​ជប៉ុន​នេះ​ធ្លាប់​ជួប​គ្នា​២​ដង​គឺ​ឈ្នះ​ម្តង​ និង​ចាញ់​ម្នាក់​ដូច​គ្នា។ ប្រកួត​លើក​ទី​១​ Baukaw ឈ្នះ​ខ្សែ​ក្រវាត់​ K-1 បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​ Masato វគ្គ​ផ្តាច់​ព្រ័ត្រ​ពី​ការ​តស៊ូ​៤​ទឹក​ថ្ងៃ​ទី​៧​ ​កក្កដា ២០០៤​ នៅ​ជប៉ុន។ ការ​ប្រកួត​ទី​២​ Masato បាន​ទម្លាក់​ Baukaw ត្រឹម​១/៤​នៃ​ការ​ប្រកួត​ខ្សែក្រវាត់​ពិភព​លោក​ K-1 តាម​រយៈ​ការ​ឈ្នះ​​ពិន្ទុ​ពី​ការ​ស៊ូ​គ្នា​៣​ទឹក​នៅ​ថ្ងៃ​ទី​៣​ តុលា ២០០៧​នៅ​ជប៉ុន។

ប្រវត្តិ​របស់ Masato​ ប្រកួត​​៖ ៦៣​ដង​ ឈ្នះ​៖ ​៥៥​ដង (ឈ្នះ​សន្លប់​២៥​ដង) ស្មើ៖ ២​ដង​​ ចាញ់​៖ ​៦​ដង​ (ចាញ់​សន្លប់​២​ដង)

៤- Buakaw Banchamek vs Yoshihiro Sato Sato ជា​អ្នក​ជប៉ុន​ដែល​ធ្លាប់​វ៉ៃ​ជាមួយ Buakaw ៣​ដង​ក្នុង​ឈ្នះ​១​ដង​ និង​ចាញ់​៣​ដង។ ប្រកួត​លើក​ទី​១​ Sato បាន​ចាញ់​ Buakaw ទឹក​ទី​២​ក្នុង​ការ​ប្រកួត​វគ្គ​១/៤ ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ K-1 ​ថ្ងៃ​ទី​៣០​ មិថុនា​ ២០០៦​នៅ​ជប៉ុន។ ប្រកួត​លើក​ទី​២​ Buakaw បន្ត​ឈុ្នះ​ Sato ដោយ​ពិន្ទុ​ ក្រោយ​តស៊ូ​៤​ទឹក​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ K-1 ថ្ងៃ​ទី​២ កុម្ភៈ​ ២០០៨​នៅ​ជប៉ុន។ ប្រកួត​លើក​ទី​៣​ Sato បាន​ផ្តួល​ Buakaw ទឹក​ទី​៣​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ K-1 ថ្ងៃ​ទី​៧​ កក្កដា​ ២០០៨​នៅ​ជប៉ុន ខណៈ​ប្រកួត​លើក​ទី​៣​ Buakaw បាន​យក​ឈ្នះ​ពិន្ទុ​ Sato ​ក្នុង​ព្រឹត្តិការណ៍​ Max Muay Thai ថ្ងៃ​ទី​៦​ តុលា​ ២០១៣​​ នៅ​ជប៉ុន។

ប្រវត្តិ​របស់​ Yoshihiro Sato​ ប្រកួត​៖ ៧៨​​ដង​ ឈ្នះ​៖ ៥៤​ដង (ឈ្នះ​សន្លប់​២០​ដង) ស្មើ​៖ ១​ដង​​ ចាញ់​៖ ​២៣​ដង (ចាញ់​សន្លប់​៤​ដង)

៥- Buakaw Banchamek vs Enriko Kehl អ្នក​លេង​ប្រដាល់​សេរី​ Buakaw Banchamek និង Enriko Kehl ធ្លាប់​​ប៉ះ​គ្នា​២​ដង​គឺ​ឈ្នះ​១​ដង​ និង​ចាញ់​១​ដង​ម្នាក់​ដូច​គ្នា។ ប្រកួត​ទី​១​ Buakaw ឈ្នះ​ Kehl ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ Max Muay Thai ក្រោយ​តស៊ូ​៣​ទឹក​ ថ្ងៃ​ទី​១០ ធ្នូ​ ២០១៣​នៅ​ថៃ។ ប្រកួត​លើក​ទី​២​ Kehl បាន​វ៉ៃ​ឲ្យ​ Buakaw ចុះ​ចាញ់​ទឹក​ទី​៤​​ក្នុង​ការ​ប្រកួត​ខ្សែក្រវាត់​ K-1 ថ្ងៃ​ទី​១១​ វិច្ឆិកា​ ២០១៤។

ប្រវត្តិ​របស់​ Enriko Kehl ​ ប្រកួត​​៖ ៥៩​ដង​ ឈ្នះ​៖ ​៤៥​ដង (ឈ្នះ​សន្លប់​២៧​ដង) ស្មើ​៖ ១​ដង​​ ចាញ់​៖ ​១៣​ដង​

៦- Buakaw Banchamek vs Khayal Dzhaniev កីឡាករ​រុស្ស៊ី​វ័យ​ក្មេង​រូប​នេះ​មាន​បទពិសោធ​តិច​នៅ​​លើ​សង្វៀន​ ប៉ុន្តែ​ធ្លាប់​ផ្តល់​បរាជ័យ​ដល់​កំពូល​អ្នក​ប្រដាល់​ថៃ​ Buakaw​ នៅ​ពេល​​អ្នក​ទាំង​ពីរ​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ Topking World Series 4 ​ ថ្ងៃ​ទី​២៨ កក្កដា​ ២០១៥​ នៅ​​ទី​ក្រុង​ហុងកុង។

ប្រវត្តិ​របស់​ Khayal Dzhaniev ប្រកួត​៖ ១៥​ដង​ ឈ្នះ​៖ ១១​ដង​ ចាញ់​៖ ៤​ដង​

៧- Buakaw Banchamek vs Yi Long អ្នក​ប្រដាល់​ល្បី​ទាំង​ពីរ​​ធ្លាប់​សង្វៀន​ប៉ះ​គ្នា​២​ដង​ក្នុង​នោះ​ឈ្នះ​១​ដង និង​ចាញ់​១​ដង​ម្នាក់​ដូច​គ្នា។ ប្រកួត​លើក​ទី​១​​ អ្នក​លេង​ប្រដាល់​សេរី​ចិន​ Yi Long បាន​ចាញ់​​​ពិន្ទុ​មិន​ឯកច្ឆន្ទ​​ពី​ការ​ប្រកួត​៣​ទឹក​​ Fight of the Century ​ថ្ងៃ​ទី​៦​ មិថុនា​ ២០១៥​ នៅ​ចិន។ ការ​ប្រកួត​លើក​ទី​២ Yi Long បាន​​ឈ្នះ​​ពិន្ទុ​ឯកឆ្ឆន្ទ​ ​ពី​ការ​ប្រកួត​៣​ទឹក​ព្រឹត្តិការណ៍​ Fight of the Century 2 ថ្ងៃ​ទី​៥​ វិច្ឆិកា​ ២០១៦​ នៅ​ចិន។

ប្រវត្តិ​របស់Yi Long ​ ប្រកួត៖ ៣២​​​ដង​ ឈ្នះ​៖ ២៧​ដង ស្មើ​៖ ១​ដង​ ចាញ់​៖ ៧​ដង​

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា